មិនទាន់ទាំងឃើញមុខកូនផង ប៉ែន ចំរ៉ុង និង ភរិយាបានត្រៀមឈ្មោះយ៉ាងពីរោះឱ្យកូនស្រីបាត់

នៅដល់ទៅជាងពីរខែទៀតឯណោះទើប ប៉ែន ចំរ៉ុង បានឃើញមុខកូនស្រីរបស់ខ្លួន តែយ៉ាងណាពេលនេះទាំងលោក និង ភរិយាសុទ្ធតែអន្ទះសាចង់ឃើញមុខកូនរបស់ខ្លួន ។ ក្នុងនោះ ប៉ែន ចំរ៉ុង ក៏បានត្រៀមឈ្មោះយ៉ាងពីរោះសម្រាប់កូនស្រីផងដែរ ។

បើតាមការបង្ហាញរូបភាពតាមអេកូ ម្នាក់ៗសុទ្ធតែលើកឡើងថាកូនស្រីរបស់ ប៉ែន ចំរ៉ុង មានមុខមាត់ស្រស់ស្អាត ជាពិសេសច្រមុះខ្ពស់ស្រួចតាំងពីក្នុងពោះ ។ បើទោះមិនទាន់បានឃើញមុខកូនក៏ពិតមែនតែ ប៉ែន ចំរ៉ុង បានសម្តែងនូវអារម្មណ៍រំភើបជាខ្លាំងដោយបានត្រៀមឈ្មោះយ៉ាងពីរោះសម្រាប់កូន គឺឈ្មោះអូន Belle ។ ងាកមកភរិយារបស់ ប៉ែន ចំរ៉ុង ឯណេះវិញបានត្រៀមនូវសម្ភារ និង សម្លៀកបំពាក់សម្រាប់កូនស្រីដំបូងរបស់ខ្លួនទាំងអន្ទះសា ។ បើទោះរវល់នៅក្នុងការងារក៏ពិតមែន តែ ប៉ែន ចំរ៉ុង តែងចំណាយពេលកំដរភរិយាទៅមន្ទីរពេទ្យដើម្បីជាការផ្តល់កម្លាំងចិត្ត

បើទោះបីកន្លងមក ប៉ែន ចំរ៉ុង ធ្លាប់ពើបប្រទះនូវរឿងអាស្រូវជាច្រើនក៏ពិតមែន តែជារឿយៗ ប៉ែន ចំរ៉ុង តែងទទួលបានការសរសើរពីភរិយាពេញៗមាត់ថាជាបុរសល្អនិង ជាស្វាមីដែលទទួលខុសត្រូវ ស្រឡាញ់ចំពោះភរិយា ហើយនាងក៏មិនខ្វល់ចំពោះសម្តីរបស់អ្នកដទៃដែរ ។ ក្រៅពីការងារសិល្បៈពេល នេះ ប៉ែន ចំរ៉ុង ក៏បានងាកមកចូលរួមនៅក្នុងការងារសង្គមជាច្រើនផងដែរ ៕

Related posts

Leave a Comment