ទប់ទឹកភ្នែកមិនជាប់ កូនតូចអាយុ ៤ ឆ្នាំរបស់ Naya Rivera សើចសប្បាយលើដៃឪពុក មិនដឹងថាម្តាយបាត់ខ្លួនក្នុងបឹង

ការបាត់ខ្លួនរបស់តារាសម្តែងក្នុងខ្សែភាពយន្ត «Glee» នាង Naya Rivera នៅក្នុងបឹងមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាកាលពីល្ងាចទី ៨ កក្កដា កន្លងទៅ នៅមិនទាន់ឃើញនៅឡើយនោះទេ ។ មកដល់ពេលនេះ ការិយាល័យប៉ូលិសតំបន់ Ventura បានដាក់ការសង្ស័យនាងអាចនឹងបាត់បង់ជីវិតទៅហើយ ដោយសាកសពអាចនឹងលិចចូលទៅក្នុងបឹង ឬក៏អណ្តែតទៅតំបន់ណាមួយនៃបឹងមួយនេះ ដូចនេះក្រុមអន្តរាគមន៍កំពុងតែបន្តស្វែងរកជាបន្តទៀត ។

យ៉ាងណាមិញ ការបាត់ខ្លួនរបស់តារាសម្តែងរូបនេះបានទុកចោលនូវកូនប្រុសតូចរបស់នាងអាយុ ៤ ឆ្នាំ នៅលើទូកតែម្នាក់ឯង ។ នៅក្នុងនោះដែរក្រោយពីទទួលបានដំណឹងថាគេរកឃើញកូនប្រុសនៅលើទូកម្នាក់ឯង អតីតស្វាមីរបស់ Naya Rivera បានមកយកកូនប្រុសរបស់ខ្លួនភ្លាមៗទៅកាន់ផ្ទះតារាម៉ូដែល Nickayla Rivera ដែលជា ប្អូនស្រីបង្កើតរបស់ម្តាយកូនតូចនោះ

រូបភាពជាច្រើនសន្លឹករបស់កូនប្រុសអាយុ ៤ ឆ្នាំ សើចក្អាកក្អាយនៅលើដៃឪពុក ក្រោយពីឪពុកម្តាយរបស់គេបានលែងលះគ្នាអស់រយៈពេលជិត ២ ឆ្នាំហើយនោះ បានធ្វើឲ្យមហាជនមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ក៏ព្រោះតែគ្នានៅតូចអាចនឹងមិនទាន់ដឹងនៅឡើយនោះទេថាម្តាយបានបាត់ខ្លួននៅក្នុងបឹងនោះមិនទាន់រកឃើញនៅឡើយ

គួរជម្រាបដែរថា នៅក្នុងថ្ងៃនៃការបាត់ខ្លួនរបស់តារាសម្តែងរូបនេះ នាងបានបង្ហោះនូវរូបភាពចុងក្រោយក្នុងតែមួយជាមួយនឹងកូនប្រុសរបស់ខ្លួនព្រមទាំងសរសេរពាក្យថា «Just two of us (មានតែយើង ២ នាក់)

Related posts

Leave a Comment