ខាត់ សុ​ឃីម ​បង្ហោះសារក្ដៅចិត្តយ៉ាងខ្លាំង ​ចំពោះ​មនុស្សមួយ​ក្រុម ដែល​ចោទប្រកាន់​អ្នកនាង​លើ​រឿង​ទាំងនេះ

ភ្នំពេញ៖ មហាជនបានស្គាល់ហើយ សិល្បៈ​ការិនី​ជើងចាស់​ ពហុជំនាញ ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ទាំង​ការច្រៀង គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់​មិន​ថា​បុរាណ និង​សម័យ និង​អាចលេង​ឧបករណ៍​តន្ត្រី​បុរាណ​​បានគឺ​ អ្នក​នាង ខាត់ សុ​ឃីម ដែលថ្ងៃនេះ កំពុង​តែ​ក្តៅក្រហាយ​ចិត្ត​ទៅ​លើ​មនុស្ស​មួយ​ក្រុម ដែល​បាន​ចោទ​ចំពោះ​រូប​អ្នកនាង​ទៅ​លើ​រឿងរ៉ាវ​មួយ​ចំនួន​។

កាលពី​១ម៉ោងមុនេះ សិល្បៈការិនី​ពហុ​ជំនាញ​រូប​នេះ បាន​បង្ហោះ​សារ​ខឹងសម្បារ ដែល​បង្កឱ្យមានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​មហាជន​ឱ្យកាន់តែ​ចង់​ដឹង ដោយនៅ​ក្នុង​នោះ អ្នក​នាង ខាត់ សុ​ឃីម​ បាន សរសេរ​សាររ​យ៉ាង​វែង​ និង​មាន​ខ្លឹមសារ​ថា៖

(សូមផ្តាំទៅពួកនរកសុីក្បាលខ្លះដែលគិតរឿងអាក្រក់មកលើខ្ញុំ)

សឹងតែ១ឆ្នាំពេញខ្ញុំបានចំណាយពេលវេលាជាមួយរឿងដែលអាក្រក់អត់ប្រយោជ៍បំផុត ដែលខ្លួនឯងសឹងតែយោងខ្លួនមិនកើតផង តាមជួយគេជាង២ពាន់គ្រួសារ ហើយប្រឹងប្រែងជួយគេអស់ទាំងកិត្តិយស ខាតទាំងទ្រព្យធនយ៉ាងច្រើន ចុងក្រោយបានត្រឹមពាក្យក្បត់ នឹងសងមកវិញនូវភាពឈឺចាប់បំផុតក្នុងជីវិត។

(អ្នកវិភាគដ៏មហិមា នឹងកំពូលអ្នកថ្លៃថ្នូទាំងឡាយដែលមើលងាយខ្ញុំ អ្នកនឹងឈឺចាប់លើសខ្ញុំរាប់ពាន់មុឺនដង ព្រោះអ្នកដឹងតែបាន) អ្នកមិនខ្វល់ថាគេខំប្រឹងប្រែងរហូតភ្លេចឪពុកម្តាយគេទេ អ្នកឯងមានដឹងថា ដោយសាររឿង១នេះ ខ្ញុំបានបាត់ឪពុកដ៏ល្អរបស់ខ្ញុំ ហើយសឹងតែបាត់ម្តាយ ១ទៀត បើជាគ្រួសារអ្នកតើអ្នកមានអារម្មណ៍បែបណា? ខ្ញុំពេលនេះសឹងតែលែងជាមនុស្សហើយ សូមឈប់យកពួកខ្ញុំជាល្បែងទៀតទៅ ខ្ញុំឆ្អែតហើយ បើសិនអាចថយក្រោយខ្ញុំសុំមិនជួបមិនជួយពួកអ្នកទេ (បើខ្ញុំដឹងច្បាស់ថាអ្នកណា១ដែលកំពុងចោទគ្រួសារខ្ញុំទាំងងងឹត ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ (ស្រុកមានច្បាប់)។

Related posts

Leave a Comment