Goalណាស់! ប៊ីរីយ៉ា លេងខ្លួនដូចគ្នា ជាមួយកូនស្រីយ៉ាងស្អាត អ្នកណាឃើញក៏សរសើរ

ភ្នំពេញ៖ ពេលបច្ចុប្បន្ន តារាសម្ដែងស្រី ប៊ីរីយ៉ា មិនសូវបង្ហាញវត្តមាន ក្នុងសិល្បៈច្រើនដូចមុននោះទេ ដោយសារតែនាងរវល់ ជាមួយនឹងមុខរបរផ្ទាល់ខ្លួន ដ៏កាក់កបរបស់នាងច្រើនជាងសិល្បៈ ហើយម្យ៉ាងនាងក៏ទុកពេលសម្រាប់មើលថែកូនស្រីបណ្ដូលចិត្តតែមួយរបស់នាងផងដែរ។

ដោយឡែក រយៈពេលត្រឹមតែប៉ុន្មានឆ្នាំសោះ កូនស្រីរបស់ តារាសម្ដែងរូបនេះ ក៏កាន់តែធំយ៉ាងឆាប់រហ័សតែម្ដង ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ រូបសម្រស់របស់ក្មេងតូចរូបនេះ កាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ កាត់បានម៉ាក់ៗគ្មានខុស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ម្ដាយកូន ដែលគ្រប់គ្នាតែងតែសរសើរអំពីរូបសម្រស់ពីរនាក់នេះ បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរជាថ្មីទាំងព្រឹក នៅពេលដែលបានឃើញ អ្នកទាំងពីរ ស្លៀកសម្លៀកបំពាក់ដូចៗគ្នា និងស្ទាយ៍ថតរូបជាមួយគ្នា បានបង្ហាញភាពស្រស់ស្អាតទាំងម្ដាយទាំងកូន យ៉ាងទាក់ទាញស្អាតមិនឲ្យចាញ់គ្នានោះទេ។

ដោយក្នុងនោះអាចបង្ហាញថា បើទោះជាមានកូនហើយតែ ប៊ីរីយ៉ា នៅតែខ្ញង់មិនចាញ់កាលនៅក្រមុំឡើយ រីឯកូនស្រីវិញ បើទោះជាមិនទាន់ពេញរូបពេញរាង តែយ៉ាងណា នាងតូចគឺស្អាតតាំងពីក្មេងតែម្ដង។ យ៉ាងណាមិញ បើទោះបីជា កូនស្រីធំធាត់ និងស្រស់ស្អាតតាំងពីកំណើតក៏ដោយ ប៉ុន្តែ ប៊ីរីយ៉ា ធ្លាប់បានបង្ហើបថា មិនចង់ឲ្យកូនស្រី ប្រឡូកក្នុងសិល្បៈច្រើនពេកនោះទេ ព្រោះនាងចង់ឲ្យកូន បានរៀនសូត្របានច្រើនជាងនេះ

Related posts

Leave a Comment