ភ្នំពេញ៖ ជាការពិតណាស់ ហ្វា ហ្វា នាងធ្លាប់ជាស្ត្រីដែលតំណាងឲ្យស្ត្រីកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិកាលពីឆ្នាំ ២០១៨ ហើយនាងក៏បានចូលដល់វគ្គ Top8 Miss Cosmos World 2018 ក្នុងការឆ្លើយសំណួរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតផង។ ក្រោយមកពីប្រកួតប្រជែងរួច តារាស្រីរូបនេះ ក៏កាន់តែមានមហាជនស្កាល់នាងកាន់ខ្លាំង ជាពិសេស នាងកាន់តែមានភាពមមាញឹកជាមួយនឹងការងារសិល្បៈ សឹងគ្មានពេលទំនេរទៀតផង។
គួរម្លឹកផងដែរថា អតីតបវរកញ្ញា Miss Cosmos World កាលពីឆ្នាំ ២០១៨ កញ្ញា ហ្វា ហ្វា ពេលនេះនាងកាន់តែមានសន្ទុះនៅក្នុងវិស័យសិល្បៈជាងពេលមុនៗ។ ដោយថ្មីៗនេះ នាងក៏កំពុងត្រៀមថតនៅខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់ ខណៈមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា រូបសម្រស់របស់នាងកាន់តេស្រស់ស្អាតប្លែក គួរឲ្យចាប់អារម្មណ៍តែម្ដង។
យ៉ាងណាមិញ បើងាកមកនិយាយការតែងខ្លួនវិញ តារាស្រីរូបនេះ និយមតែងខ្លួនបែបស៊ីវិល័យ ឃ្យូតៗ និងស៊ិចស៊ី តែមុននេះ នាងបានបង្ហោះរូបភាពថ្មី ធ្វើឲ្យហ្វេនៗភ្លឹកនឹងសម្រស់នាងស្ទើរតែគ្រប់គ្នា។ ដោយតារាស្រីរូបនេះ បានគ្រងនូវឈុតបុរាណ មានឈ្មោះ នាងនាគ ឬព្រះនាងធារាវត្តី។
ក្នុងនោះដែរ ក្រោយនាងបានគ្រងឈុតមួយនេះរួច ឃើញថាសម្រស់របស់នាងពិតជាស្រស់ស្អាត លេចធ្លោ ទាំងទឹកមុខ ស្នាមញញឹម និងកាយវិការ ពិតជាធ្វើឲ្យសម្រស់នាងស្រស់ផូរផង់សមជានារីខ្មែរ ពិតៗតែម្ដង