ស្នេហាជាតម្រូវការដ៏ចាំបាច់មួយសម្រាប់មនុស្សគ្រប់រូប មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីនោះទេ តែងតែប្រាថ្នាចង់បានគូជីវិតជាប្ដីប្រពន្ធ រស់នៅជាមួយគ្នាដល់ចាស់កោងខ្នង និងទទួលបាននូវសុភមង្គល យ៉ាងពិតប្រាកដ ប៉ុន្ដែពាក្យថាស្រលាញ់ ពិតជាងាយស្រួលនិយាយ តែការថែរក្សាសេចក្ដីស្រលាញ់វិញ គឺជារឿងដ៏លំបាកខ្លាំងណាស់។
ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Thea Thea បានបង្ហោះរូបថត នៅក្នុងពិធីភ្ជាប់ពាក្យរបស់ខ្លួន កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ អមមកជាមួយខ្លឹមសារសំណេរមួយឃ្លា ដែលមានអត្ថន័យ យ៉ាងចាក់ដោតថា៖
New cover មិនយូរទេ private ត្រឹម ៤ឆ្នាំ ពីមនុស្សមិនដែលស្គាល់គ្នាទៅជាសិស្សច្បង ពីសិស្សច្បងទៅជាមិត្តពីមិត្តទៅជាសង្សារ ឈ្លោះត្រូវឈ្លោះត្រូវ ទៅជាគូដណ្តឹងទម្រាំមានថ្ងៃនេះពួកយើងទាំងសើចទាំងយំ ពេលខ្លះគិតថានឹងអាចបន្តទៀតបាន ប៉ុន្តែដោយសារការស្រលាញ់ ការបារម្ភ ការយល់ចិត្ត ការយោគយល់ ការអត់ធន់ ទើបយើងទាំងពីរមានថ្ងៃនេះ អរគុណបងណាស់ដែលព្រមចាញ់អូនគ្រប់ពេល មិនដែលចង់ឈ្នះ អូនខុសបងលើកលែង ពេលរករឿងបង ហើយសូមផ្តាំទៅគូសង្សារទាំងអស់ ចេះថែរក្សាមនុស្សដែលគេស្រលាញ់យើង កុំចាំគេគេអស់ចិត្តទើបស្តាយក្រោយ ពេលវេលាមិនរងចាំយើងទេ”។