សូមចូលរួមរំលែកទុក្ខផង នារីវ័យក្មេងម្នាក់ត្រូវបានទឹកគួចហូរ ធ្លាក់ពីលើជ្រោះ បណ្តាលឲ្យស្លា ប់ បាត់បង់ជីវិត ដែលស្ថិតនៅឯ

កាលពីវេលាម៉ោង ០២៖៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ នៅ​ត្រង់​ចំណុច​រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់​ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡេីង​ខណៈ​ដែល​យុវជនប្រុសស្រី២នាក់ ត្រូវបានទឹកហូរគួចយកទៅបាត់ យុវជនម្នាក់ត្រូវបានរកឃើញ និងនារីម្នាក់ទៀតត្រូវបាត់បង់ជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​រង​ គ្រោះ​ដែលបាន​ស្លា​ ប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ​ នូ រ៉ានាត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែក​ឯ​ជន​រង​ គ្រោះ​ម្នាក់​ទៀត​ បានរង​របួស​របួសស្រុញក្បាលជង្គង់ខាងឆ្វេង និងចង្កេះ ត្រូវ​បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេី​យោង​តាម​ប្រភព​អ្នកដែលបាន​ឃេីញហេតុការណ៏នេះ​ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មានបុរស២នាក់ កំពុងតែហូបបាយ ស្រាប់តែឃើញទឹកហូរគួចខ្លាំង ក៏ហក់ទៅជួយនារីម្នាក់​ ដែលម្នាក់ចាប់បានដៃម្ខាងជាប់នឹងខ្សែពួរ រីឯដៃម្ខាងទៀតចាប់ជាប់អាវនារីរងគ្រោះ។ ដោយសារទឹកហូរខ្លាំងពេក ក្នុងចំណោមបុរស២នាក់នោះ ម្នាក់បានរួចផុត និងម្នាក់ទៀតបានរបូតដៃធ្លាក់ទៅក្រោមជ្រោះជាមួយនារីរងគ្រោះតែម្តង។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស​បញ្ជាក់​ថា​ បុរស​ដែលបានទឹក​ហូរកួចយកទៅជាមួយនារីរង​ គ្រោះ​ខាងលេីត្រូវបាន​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​បានចុះជួយអន្តរាគមន៍រុករកប្រទះឃេីញ​ភ្លាម​ៗ​ និងបាន​ជួយ​សង្គ្រោះ​រួច​ផុតពី​ជីវិត​ តែអ្វីដែល​គួរឲ្យ​សោក​ស្ដាយ​នោះ​ បន្ទាប់​ពី​កេីតហេតុបាន​មួយថ្ងៃ​ ទើបសមត្ថកិច្ចប្រទះឃើញស​ ព​ នារី​រង​ គ្រោះ​ នៅ​គន្លៀតថ្ម។ បច្ចុប្បន្នសាក​ ស​ ព​ ត្រូវបានក្រុមគ្រួសារ ដឹកជញ្ជូនយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment