កាលពីពេលថ្មីៗនេះ មហាជនជាច្រើនដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបភាពប៉ុន្មានសន្លឹករបស់បងស្រីម្នាក់ដែលគាត់បានទៅអង្គុយនៅលេីថ្នឹមឈេី រហូតធ្វើឲ្យមានការស៊ែរចែករលែកយ៉ាងព្រោងព្រាត ក៏ដូចជាបញ្ចេញជាមតិយោបល់ពីមហាជនជាច្រើនផងដែរ។
ទន្ទឹមនឹងរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នេះដែរ មានប្រិយមិត្តជាច្រើនបានមានការងឿងឆ្ងល់ជាខ្លាំង ថាតើមូលហេតុអ្វីទៅទេីបបានជាជម្រុញចិត្តបងស្រីរូបនេះសម្រេចឡេីងទៅអង្គុយនៅខាងលេីថ្នឹមបែបនេះ ហេីយថែមទាំងបានបញ្ចេញនូវទឹកមុខយ៉ាងស្រពាប់ស្រពោនដែលមេីលទៅគួរឲ្យអាណិតទៀតផងនោះ។
យ៉ាងណាមិញ ចំពោះមន្ទិលខាងលេីនេះគឺត្រូវបានទម្លាយហេីយ ដោយបុរសជាប្តីរបស់ស្ត្រីរូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ បងចិន បានសរសេររៀបរាប់ប្រាប់ពីមូលហេតុឲ្យដឹងថា៖«តាមពិតអញ្ចឹងសោះ ចង់ដើរលេងមិនប្រាប់ប្តីទេ ចេះធ្វើអាវិធីចម្លែកៗអោយប្តីចង់លួសព្រលឹង ហីៗៗៗៗអាសូរតែកូនពៅទៅ កូនបងសោះ»។
សូមទស្សនារូបភាពខាងក្រោមនេះ