មកមើលសកម្មភាពកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងភរិយាឡើងភ្នំខ្នងផ្សារ ពិតជាស្វាហាប់ណាស់

កាលពីប៉ុន្មានថ្ងៃមុននេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង ភរិយា បានធ្វើដំណើរផ្សងព្រេងទៅកាន់តំបន់ភ្នំខ្នងផ្សារ ធ្វើឱ្យមហាជន ពិសេសប្រជាពលរដ្ឋនៅសហគមន៍មានការភ្ញាក់ផ្អើល និង រំភើបជាខ្លាំង ដែលបានឃើញតារាក្នុងដួងចិត្ត​របស់គេនៅក្រៅឆាកក្នុងឈុតសម្លៀកបំពាក់ឡើងភ្នំ ។

ការធ្វើដំណើរកម្សាន្តដោយត្រូវឆ្លងកាត់ឧបសគ្គជាច្រើនដំណាក់កាល និង ចំណាយពេលរាប់ម៉ោងនោះ បានធ្វើឱ្យលោកខេមរៈ សិរីមន្ត និង ភរិយា ទទួលបានការកោតសរសើរជាខ្លាំងថាមានភាពក្លាហាន តស៊ូព្យាយាម មិនខ្លាចនឿយហត់ ខ្លាចបាក់សម្រស់ឡើយ ។ ក្រឡេកមកមើលរូបភាពមួយចំនួននៅក្នុងដំណើរកម្សាន្តលក្ខណៈបែបផ្សងព្រេងរបស់កំពូលតារាចម្រផងរូបនេះពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង ទាំងភាពរឹងមាំ ស្វាហាប់ និង ពិសេសនោះឈុតសម្លៀកបំពាក់ពិតជាស៊ីគ្នាទៅនឹងការធ្វើដំណើរតាមព្រៃភ្នំបែបនេះ ។

សូមទៅទស្សនារូបភាពទាំងអស់គ្នា៖

Related posts

Leave a Comment