មិនទាន់មានឱកាសសម្តែងរឿង កែវ ពេជ្រពិសី ត្រូវប៉ាន់ឡើងកម្មវីធីទូរទស្សន៍ជាច្រើន

ក្រោយពីប្រកាសវិលចូលសិល្បៈវិញ កែវ ពេជ្រពិសី មិនទាន់មានឱកាសបានគ្រងតំណែងជាតួឯកដូចការរំពឹងទុកឡើយ តែយ៉ាងណាចុងក្រោយនេះគេសម្គាល់ឃើញ កែវ ពេជ្រពិសី លេចមុខជាបន្តបន្ទាប់នៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើន ។

គេចាំបានថាក្រោយពីអ្នកម្តាយទទួលមរណភាពមក កែវ ពេជ្រពិសី បានប្រកាសវិលចូលសម្តែងវិញ តែយ៉ាងណានាងនៅតែតាំងចិត្តដាច់ណាត់ថាទាល់តែតួឯកទើបនាងទទួលសម្តែងបើទោះបីពេលនេះវ័យរបស់នាងរាងជ្រេបន្តិចក្តី ។ ជាច្រើនខែក្រោយការប្រកាសគេមិនទាន់ឃើញតារាសម្តែងដែលធ្លាប់មានឈ្មោះបោះសំឡេងរូបនេះលេចមុខនៅក្នុងការសម្តែងរឿងឡើយ ប៉ុន្តែយ៉ាងណាពេលនេះ កែវ ពេជ្រពិសី បានលេចមុខជាបន្តបន្ទាប់នៅក្នុងកម្មវិធីនានារបស់ទូរទស្សន៍ជាបន្តបន្ទាប់ជាមួយនឹងការតុបតែងខ្លួនស្រស់ស្អាតមិនចាញ់តារាស្រករក្រោយឡើយ ។

ថ្វីដ្បិតមិនមានការសម្តែងពេញទំហឹងដូចមុន តែគេសម្គាល់ឃើញជីវិតរស់នៅរបស់ កែវ ពេជ្រពិសី នៅតែហ៊ឺហាដដែល ។ យ៉ាងណាមិញកាលពីប៉ុន្មានខែមុននាងទើបតែរៀបចំពិធីឡើងផ្ទះវីឡាថ្មីរួមជាមួយខួបកំណើត រួមគ្នានៅថ្ងៃតែមួយតែម្តង ។ អ្វីដែលចាប់អារម្មណ៍ក្រោយបែកស្នេហ៍ជាថៅកែនំប័ុងមករហូតមកដល់ពេលនេះ កែវ ពេជ្រពិសី នៅមិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីនៅឡើយទេ ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment