ទស្សនិកជនជាច្រើន ពិតជាធ្លាប់បានទស្សនាហើយមើលទៅ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ នូវខ្សែ ភាពយន្តដ៏កំសត់មួយ ក្រោមចំណងជើងថា “ប្រពន្ធបាយកក វគ្គ១” ដែលសម្តែងដោយ កញ្ញា លៀង ចាន់ឡា នោះ ហើយក៏បានផ្ទុះការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ដោយមានអ្នកចូលទស្សនា ជាង ២លានដងបាត់ទៅហើយ គីតត្រឹមថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ នេះ។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ រឿង “ប្រពន្ធបាយកក វគ្គ២” ដែលសម្តែងដោយ កញ្ញា លៀង ចាន់ឡា បានចេញផ្លូវការហើយ ពិតជាល្អមើលណាស់ កំសត់ស្រក់ទឹកភ្នែក រហូតផ្ទុះការគាំទ្រយ៉ាងខ្លាំង មិនចាញ់ វគ្គ១ ទេ ហើយក៏បានធ្វើឲ្យគ្រប់គ្នា ចូល comment ថា៖
រឿងខ្មែរយេីងអីឡូវល្អមេីលណាស់សំដែងលះល្អញុមចូលចិត្ត, អ៊ីចឹងហើយអាមនុស្សប្រុសមួយចំនួន គឺមានចរឹតអ៊ីចឹងមែន អ៊ីចឹងមុនធ្វើអីគិតសិន, ចាំយូរហើយ ល្អមើលណាស់, ចំរៀងពីរោះមែន រឿងក៏ល្អមើល ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះសាច់រឿងអប់រំមួយនេះ។
តោះកុំឲ្យខាតពេលយូរ សូមទស្សនារឿងខាងក្រោមនេះ ថាតើពិតជាល្អមើល ដូចអ្វីដែលគេនិយាយមែនឬក៏អត់ ៖