អូនប្រែហើយ! ប៉ុន្មានឆ្នាំសោះ ក្មេងស្រីសុភាពៗ រ៉ន ចាន់ឌីន កាន់តែធំ កាន់តែស្អាត

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រហែលជានៅចាំបាន កុមារី រ៉ន ចាន់ឌីន ដែលកាលពីឆ្នាំ ២០១៧ នាងជាបេក្ខជនដ៏មានសមត្ថភាពម្នាក់ ក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១។

ហើយ ចាន់ឌីន ក៏ជាក្មេងស្រីម្នាក់ ដែលទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ អំពីទេពកោសល្យរបស់ក្មេងស្រីរូបនេះថា ទោះមានអាយុតិចពិតមែន តែសមត្ថភាពរបស់នាង ពិតជាអស្ចារ្យ ដោយអាចបកស្រាយ​បទចម្រៀងបែបមរតកដើម បានយ៉ាងពីរោះ និងក្រអួនក្រអៅ មិនចាញ់តារាជើងចាស់ប៉ុន្មានទេ ពិសេសនាងតូច គឺជាក្មេងស្រីម្នាក់ មានចរិតលក្ខណៈ សុភាពគួរឲ្យស្រលាញ់ទៀតផង។

ជាការពិតណាស់ ក្រោយពេលកម្មវិធីប្រឡងនោះ បានបញ្ចប់ទៅជាង៣ឆ្នាំមកនេះ ប្អូនៗដែលជាបេក្ខភាពនៅកម្មវិធីប្រឡងទាំងអស់ ​សុទ្ធសឹងតែធំៗអស់ហើយ ខ្លះបានមានប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរ

ក្នុងនោះក៏មាន រ៉ន ចាន់ឌីន ដែរ ដែលមានមហាជនស្គាល់ច្រើន តាមរយៈការលេចមុខតាមកញ្ចក់ទូរទស្សន៍នានា ហើយក្មេងស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ដោយសារថា ពេលនេះ នាងបានប្រែក្លាយពីក្មេងស្រី ដែលធ្លាប់តែតែងខ្លួនត្រឹមបែប សុភាពរម្យទម សាមញ្ញធម្មតា តែពេលនេះ បានប្រែមកជាក្មេងស្រីធំពេញរូបពេញរាង លេងខ្លួនប្លែកៗជាងមុន មើលសឹងមិនចង់ស្គាល់។

យ៉ាងណាមិញ ​តាមរយៈ ការឃើញនូវរូបភាពថ្មីៗរបស់តារាចម្រៀងវ័យក្មេងរូបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរនាងជាច្រើនផងដែរ៕

Related posts

Leave a Comment