ទើបតែទិញវីឡាថ្មី! ពេលនេះ ដួង ម៉ានិច កាក់កបខ្លាំង ទិញបន្ថែមផ្ទះមួយទៀតហើយ?

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាព​សិល្បៈ របស់ តារាសម្តែង កញ្ញា ដួង ម៉ានិច កំពុងតែទទួលបានភាពល្បីល្បាញ លើវិថីមួយនេះ ដោយ ទទួលបានការចាប់អារម្មណ៍ពី សំណាក់អ្នកគាំទ្រកាន់តែខ្លាំងឡើង។

ជាក់ស្តែង ដោយសារជោគជ័យ និងមានការគាំទ្រពីសំណាក់មហាជនជាច្រើន កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានចែករំលែកបង្ហាញនូវ ផ្ទះល្វែងបែបទំនើបមួយ នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដែលទើបតែទិញ ដែលនេះជាសមទ្ធិផល ញើសឈាមរបស់កញ្ញា ក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមក ។

យ៉ាងណាមិញ ក៏មានមហាជន ជាពិសេស បណ្ដាអ្នកគាំទ្ររបស់ កញ្ញា ដួង ម៉ានិច ជាច្រើនពិតជាសរសើរដល់ជីវិតតារារូបនេះ លើសពីនេះ គេសង្កេតឃើញថា ជីវភាពតារារូបនេះ កាន់តែឡូយឆាយ ក៏ព្រោះតែតារារូបនេះខំប្រឹងធ្វើការមិនថាថ្ងៃយប់

តែទោះជាយ៉ាងណាក្តី រូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យហ្វេនជាច្រើនពិតជាសរសើរ និងងឿងឆ្ងល់ ថាផ្ទះនេះជារបស់នាងទិញបន្ថែមទៀតឬយ៉ាងណា ស្របពេលដែលកាលពីពេលថ្មីៗនេះ នាងក៏បានបង្ហាញនូវផ្ទះវីឡាយ៉ាងធំស្កឹមស្កៃមួយរួចមកហើយ

Related posts

Leave a Comment