មហាជនជាច្រើនពិតជា ជ្រាបរួចមកហើយ នាយ សែ ភិន ហៅ នាយចយ និង ភរិយា ប៉ិន ក្វាន់ឌី បានចូលរោងការតាមប្រពៃណី កាលពី ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយមានការចូលរួមពីសំណាក់ សិល្បករ-ការិនីរួមអាជីពដូចជា នាយក្រឹម នាយព្រែក យាយ យ៉យ យាយ អឿន កាតុ នាយ ចាបចៀន ស្រីលាភ ប្រិមប្រិយ ពៅពៅ និងលោក អ៊ឹម ជីវ៉ា ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ
ក្រោយមក អ្នកទាំងពីរទទួលបាន កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់។ ក្នុងនោះ នាយ ចយ និង ភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយជាញឹកញាប់មិនដែលដាច់ឡើយ មើលទៅគ្រួសាររបស់គាត់ ពិតជាមានសុភមង្គល និងកក់ក្តៅណាស់។
ជាក់ស្តែងកាលពីម្សិលមិញនេះទៀត នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ គេឃើញ នាយ ចយ បានរៀបចំកម្មវិធីខួបកំណើតតូចមួយជាលក្ខណៈគ្រួសារ ជូនភរិយាជាទីស្រឡាញ់របស់ខ្លួន មើលទៅពិតជាសប្បាយខ្លាំងណាស់
ភរិយារូបនេះបានភ្ជាប់សារបញ្ជាក់បន្ថែមថា “Happy birthday to me ជូនពរខ្លួនឯងអោយមានសុភមង្គល លុយហូរចូលច្រើនៗ សម្រេចរាល់បំណង់ អរគុណប៉ាប៉ា Benly Joy អរគុណបងបងទាំងអស់គ្នា សំខាន់ខួបភ្លោះទៀត ជាមួយបងប្រុស អ៊ុំ និមល