ជួយស៊ែរបន្តផង! អ្នករត់កង់បីម្នាក់ មានគំនិតឆ្នៃប្រឌិត យកក្រវិលកំប៉ុងមកផ្គុំគ្នាក្លាយ ចេញជាអក្សរ និងទង់ជាតិខ្មែរ យ៉ាងទាក់ទាញ….

ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយ បុរសដែលរត់កង់បីឥណ្ឌាម្នាក់ ដែលធ្លាប់យកកាកសំណល់ក្រវិលកំប៉ុងគ្រឿងភេសជ្ជៈផ្សេងៗ មកច្នៃជាជាអាវមួយបានយ៉ាងស្រស់ស្អាត កាលពីមួយរយៈមុន ដែលគ្រប់គ្នាបានសរសើរពេញៗមាត់។

ជាការពិតណាស់ ការធ្វើរបៀបនេះ វាអាចជាប្រយោជន៍ មិនត្រឹមតែបានអាវដ៏ស្អាត ហើយថែមទាំងរួមចំណែកកែលម្អសោភ័ណ្ឌភាពទីក្រុង ដោយកាត់បន្ថយនូវសម្រាមប្លាស្ទិក ដោយជំនួស ដោយការយកមកច្នៃជារបស់របរប្រើប្រាស់ផងដែរ។ជាក់ស្តែងថ្មីៗ បុរសម្នាក់នេះ

ត្រលប់មកវិញជាមួយនឹងគំនិតថ្មីក្នុងការបំលែងគម្រប ដបប្លាស្ទិកដែលគេយកទៅបោះចោល ទៅជារូបភាពទង់ជាតិនិង អក្សរខ្មែរនៅលើកង់បីឥណ្ឌារបស់គាត់តែម្តង ដែលមើលទៅម្តងនេះ ពិតជាមានភាពប្លែកភ្នែកខ្លាំងមែនទែន មិនដឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃនោះទេ ទើបអាចផ្គុំគម្របដបទៅជារូបភាពដ៏អស្ចារ្យបែបនេះ។

គួរបញ្ជាក់ផងដែរថា បងប្រុសម្នាក់នេះ គាត់ស្រលាញ់បរិស្ថានណាស់ដោយតែងតែរើសសម្បកកំប៉ុង តាមដងផ្លូវ ព្រោះគាត់ថា មិនចង់ឲ្យទីក្រុងយើង បាត់សោភ័ណ្ឌភាពទេ ដោយគាត់តែងឲ្យលុយទៅកុមារតូចៗដែលតែងតែជួយរើសកំប៉ុងតាមផ្លូវឲ្យគាត់ គាត់បានប្រមូលក្រវិលកំប៉ុងច្រើនណាស់ រាប់ម៉ឺនក្រវិល យកមកធ្វើអាវ ខោ និង កាបូប

ក្នុងនោះដែរ ក៏មានជនបរទេសជាច្រើនពេលជិះPass Apps គាត់ ពួកគេបានសុំថត និង សុំទិញខោអាវនេះ ដោយអោយតម្លៃថ្លៃណាស់ តែគាត់មិនលក់នោះទេ ដោយគាត់ថា គាត់ត្រូវតែ ទុកជា ខោអាវនេះ ជានិមិត្តរូបថា «ជនជាតិខ្មែរយើង ស្រលាញ់ និង ការពារបរិស្ថានណាស់!»

Related posts

Leave a Comment