អាចនិយាយបានថា ជាភ័ព្វសំណាងបំផុត ដែលតារាស្រីថៃទាំងនេះ មានសម្រស់ស្រស់ស្អាតខ្លាំង ចរិយាសម្បត្តិល្អ មានទេពកោសល្យដ៏អស្ចារ្យផ្នែកសម្ដែង ព្រមជាមួយនឹងចំណេះដឹងខ្ពង់ខ្ពស់ទៀត ។ អ្នកគាំទ្រជាច្រើន ដែលនិយមគាំទ្រ តារាថៃ តែងតែចង់ដឹង ពីរឿងរ៉ាវឯកជនមួយចំនួនរបស់ Idol ក្នុងចិត្តរបស់ពួកគេ ។ ថ្ងៃនេះ យើងសូមបង្ហាញជូន តារាសម្ដែងថៃ ៧ ដួង ដែលរៀនចប់ជំនាញផ្សេងៗគ្នា នៅសាកលវិទ្យាល័យល្បីៗ ៖
១) តារាសម្ដែង Pancake Khemanit បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Ram KhamHaeng ។
២) តារាសម្ដែង Bella Ranee បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសារព័ត៌មាន និងគមនាគមន៍ ពីសាកលវិទ្យាល័យThammasat ។
៣) Toey Jarinporn រៀនបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមសាស្ត្រ និង មនុស្សសាស្ត្
៤) Prang បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Tourism and Hospitality Management ពី International college, Mahidol University
៥) Chompoo បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញភាសាអង់គ្លេស Bachelor of Arts ពី Rangsit University
៦) Taew បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញស្ថាបត្យកម្ម ពីសកលវិទ្យាល័យជូឡាឡុងកន
៧) Mew បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែក Fashion Design ពីសកលវិទ្យាល័យ Srinakharinwirot University