បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា កងកម្លាំងសហរដ្ឋអាមេរិកនិងដៃគូនានាបានរឹ បអូសទូកមួយគ្រឿងកាលពីខែមិថុនា ដែលដឹកស ព្វាវុធអ៊ីរ៉ង់ឲ្យទៅពួកឧទ្ធាម ហូធីនៅក្នុងប្រទេសយេម៉ែន ស្របពេលដែលលោកអំពាវនាវ ដល់ក្រុមប្រឹក្សាស ន្តិសុខអង្គ ការសហប្រជាជាតិឲ្យបន្តដាក់ប ម្រាមអា វុធលើប្រទេសអ៊ីរ៉ង់។ លោក Mike Pompeo បាននិយាយប្រាប់ សន្និសីទកាសែតនៅក្រសួងការបរទេសមួយដូច្នេះថា “ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែបន្តប ម្រាមអា វុធលើប្រទេសអ៊ីរ៉ង់
ដើម្បីទ ប់ស្កាត់មិនឲ្យមានជ ម្លោះថែមទៀតក្នុងតំបន់ ។ គ្មានបុគ្គលពិតប្រាកដណាមួយ អាចជឿជាក់ថា ប្រទេសអ៊ីរ៉ង់ នឹងប្រើប្រាស់អា វុធ ដែលខ្លួនទទួលបានណាមួយ សម្រាប់ការបញ្ចប់ដោយសន្តិភាព”។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ កំពុងតែដឹកនាំការជំ រុញរបស់សហរដ្ឋអាមេរិក បញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិ ឲ្យបន្តដាក់ប ម្រាមអា វុធដែលនឹងត្រូវផុតកំណត់ នៅពាក់កណ្ដាលខែតុលាក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀង នុយ ក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិកបានដ កខ្លួនចេញនៅក្នុងឆ្នាំ២០១៨