ស្រលាញ់គ្នា មិនក្រោម១០ឆ្នាំ តែមាស សុខសោភា និងគូដណ្ដឹង នៅតែបែបនេះ

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី កញ្ញា មាស សុខសោភា ជាតារាចម្រៀងមួយរូបដែលមានទឹកដមសំនៀងផ្អែម ស្រទន់ពិរោះ។ ជាពិសេស រាល់បទចម្រៀងរបស់តារាស្រីរូបនេះ ចេញមកម្ដងៗមានការគាំទ្រច្រើនខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ នាងបានឈានជើងចូលសិល្បៈបានច្រើនឆ្នាំហើយ តែតារាចម្រៀងសម្លេងពិរោះរូបនេះ នៅតែទទួលបានប្រជាប្រិយខ្លាំងដដែល។

យ៉ាងណាមិញ បច្ចុប្បន្ន កញ្ញា មាស សុខសោភា ក៏មានម្ចាស់ចិត្តរួចហើយដែរ ដែលនាងជាមួយគូដណ្ដឹងបានទាក់ទងគ្នាបានជាច្រើនឆ្នាំមកហើយ មិនក្រោម១០ឆ្នាំនោះទេ។ ដោយតារាស្រីរូបនេះ តែងតែមានដំណើរកម្សាន្ត និងបង្ហាញសកម្មភាពឯកជនរបស់នាងជាមួយ គូដណ្ដឹងជានិច្ច។ រាល់សកម្មភាព តារាស្រីរូបនេះ ជាមួយគូដណ្ដឹងតែងតែធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗច្រណែននឹងជីវិតគូនាងជានិច្ច។

ជាក់ស្ដែង ថ្មីៗនេះ កញ្ញា មាស សុខសោភា បានដឹងដៃគូដណ្ដឹងទៅកម្សាន្តនៅតំបន់ភ្នំ មានទឹកជ្រោះ អមជាមួយទេសភាពខៀវស្រងាត់ និងមានភាពស្ងប់ស្ងាត់។ ដោយតារាចម្រៀងរូបនេះ ក៏មិនភ្លេចថតរូបជាមួយគូដណ្ដឹង បង្ហាញភាពផ្អែមផ្ហែមជាមួយគ្នាផងដែរ។ ក្នុងរូបភាព ដែលតារាស្រីរូបនេះបានបង្ហោះ ឃើញថា នាងជាមួយគូដណ្ដឹងបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ និងអារម្មណ៍ស្និទ្ធស្នាលកាន់តែខ្លាំងឡើងៗ៕

Related posts

Leave a Comment