សុខៗ ករុណា ពេជ្រ បង្ហាញអារម្មណ៍លើ ឪពុកដែលកំពុងសម្រាកព្យាបាលបែបនេះ

ភ្នំពេញ៖ តារាចម្រៀងប្រុស លោក ករុណា ពេជ្រ បច្ចុប្បន្ន តារាប្រុសរូបនេះ មិនសូវចេញបទចម្រៀងថ្មីៗសម្រាប់ចែកជូនហ្វេនៗបានស្ដាប់ដូចមុនឡើយ តែលោកនៅតែបង្ហាញមុខក្នុងវិស័យសិល្បៈ និងមានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋានដដែល។

យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀងរូបនេះ បានជួបទុក្ខ ដោយលោកឪពុករបស់លោក បានធ្លាក់ខ្លួនឈឺសម្រាកនៅក្នុងមន្ទីពេទ្យផងដែរ។ តែពេលនេះ ឪពុកលោកបានធូរស្បើយជាងមុន ស្របពេលដែរតារាប្រុសរូបនេះ តែងតែចំណាយពេលវេលាមើលថែឪពុកខ្លួនយ៉ាងយកចិត្តទុកដាក់គួរឲ្យសរសើរ។ តែមុននេះបន្តិច ករុណា ពេជ្រ ស្រាប់តែបង្ហោះរូបភាពអមជាមួយសារខ្លីបង្ហាញពីអារម្មណ៍លើឪពុកខ្លួនយ៉ាងដូច្នេះថា៖​

យូរៗ​ម្តង​ ក៏មានអារម្មណ៏បែបនេះ.. រាល់ថ្ងៃនៅក្បែរ​ ប៉ា​ ប៉ុន្តែ​មានអារម្មណ៏​ នឹកប៉ា…..​ !តើបងប្អូនយល់ទេ..?

គួរបញ្ជាក់ផងដែរថា ក្រោយលោកឪពុកជាទីស្រលាញ់ធ្លាក់ខ្លួនឈឺរួចមក តារាប្រុសរូបនេះ​ លោកក៏ធ្លាប់បានធ្វើការលក់ផ្ទះរបស់ខ្លួន ដើម្បីយកប្រាក់មកព្យាបាលជំងឺឪពុក ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់ឲ្យតែលោកឪពុករបស់លោក បានជាសះស្បើយពីជំងឺ ដើម្បីបាននៅក្បែរលោកឲ្យយូរ ជាម្លប់ដ៏ត្រជាក់របស់ខ្លួនទៅគ្រប់គ្រាន់ហើយ

Related posts

Leave a Comment