កុំចេះតែខ្លាំង!​ ទីបំផុត ប្រធានាធិបតីអាមេរិក ត្រាំ តែងតែថាមិនខ្លាចវីរុសកូរ៉ូណា ដាច់ចិត្តពាក់ម៉ាស់ហើយ…

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពាក់ម៉ាស់ជាសាធារណៈជាលើកដំបូង ចាប់តាំងពីការរាតត្បាតសកលនៃវីរុសកូរ៉ូណា។ លោកប្រធានាធិបតីកំពុងធ្វើទស្សកិច្ចនៅមន្ទីរពេទ្យយោធា Walter Reed នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលគាត់បានជួបទាហានដែលរងរបួសនិងបុគ្គលិកសុខាភិបាល។

គាត់ធ្លាប់បាននិយាយថា គាត់នឹងមិនពាក់ម៉ាស់ និងចំអកគូប្រជែងបក្សប្រជាធិបតេយ្យ លោក Joe Biden ចំពោះការធ្វើបែបនេះ។ ប៉ុន្តែកាលពីថ្ងសៅរ៍ លោក ត្រាំ​ បាននិយាយថា៖ «ខ្ញុំគិតថា នៅពេលដែលអ្នកនៅក្នុងមន្ទីរពេទ្យ

ជាពិសេសនៅក្នុងកន្លែងនេះតែម្ដង ដែលអ្នកកំពុងនិយាយជាមួយទាហាននិងប្រជាជនជាច្រើន ដែលក្នុងករណីខ្លះទើបតែចេញពីកន្លែងវះកាត់ ខ្ញុំគិតថា វាជារឿងមួយដ៏ល្អដែលត្រូវពាក់ម៉ាស់។»

កាលពីខែមេសា នៅពេលមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់អាមេរិក បានចាប់ផ្ដើមណែនាំឲ្យមនុស្សពាក់ម៉ាស់ឬបាំងក្រណាត់ នៅទីសាធារណៈ

ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃវីរុសនេះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងមិនធ្វើតាមការអនុវត្តន៍នេះទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានលើកឡើងថា កងអង្គរក្សរបស់គាត់បានទទួចសុំម្ដងហើយម្ដងទៀត ឲ្យលោកប្រធានាធិបតីពាក់ម៉ាស់ជាសាធារណៈ៕

Related posts

Leave a Comment