ទីបំផុត គូស្នេហ៍សេដ្ឋី របស់ Taew បង្ហោះរូបនាង លែងឲ្យហ្វេនសង្ស័យទៀតហើយ

ថៃ៖ អាចនិយាយបានថា នៅតែមានហ្វេនៗជាច្រើន បានផ្ញើសារលើទឹកចិត្ត ទៅដល់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Taew Natapohn ព្រមទាំងក្រុមគ្រួសារទាំងមូល បន្ទាប់ពីបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលជាលោកឪពុករបស់នាងផ្ទាល់តែម្ដង ។

យ៉ាងណាមិញ ក្រឡេកឃើញថា នៅក្នុងពិធីបុណ្យសពរបស់ឪពុកនាង ក៏នៅតែ មានមិត្តភក្តិបងប្អូនប្រុសស្រី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន បានមកចូលរួមរំលែកទុក្ខ ដែលអាចធ្វើឲ្យក្រុមគ្រួសាររបស់នាងមានស្នាមញញឹមសាជាថ្មីម្តងទៀត​ ។

នៅក្នុងនោះដែរ ក៏ត្រូវបានហ្វេនៗមិនតិចនោះឡើយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគូស្នេហ៍ថ្មី ដែលជាកម្លោះអ្នកមានហាយសូរ លោក Pranai Phornprapha ដែលនៅរង់ចាំជួយ និងលើកទឹកចិត្តទៅដល់នាង ព្រមទាំងជួយនៅក្នុងពិធីបុណ្យសពយ៉ាងពេញទី ផងដែរ។

លើសពីនេះទៅទៀត កម្លោះហាយសូររូបនេះ ក៏បានបង្ហោះ រូបភាពមួយសន្លឹក ដែលជារូបភាព ដែលខ្លួនបានថតជុំគ្នាជាមួយនឹងគ្រួសាររបស់ Taew ខណៈដែលមុខមាត់របស់នាង ចាប់ផ្ដើមមានស្នាមញញឹម ដោយភាពកក់ក្ដៅ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហោះរូបភាពក្នុង Instagram Story ដែលរូបភាពរបស់ Taew កំពុងតែសើចសប្បាយ ធ្វើឲ្យហ្វេនៗរបស់នាង អស់ក្ដីបារម្មណ៍ និងមានភាពសប្បាយរីករាយ ទៅតាមគូស្នេហ៍ថ្មីថ្មោងមួយនេះ

Related posts

Leave a Comment