ក្តុកក្តួលណាស់! បងស្រីម្នាក់ ព្រមទាំងកូនក្នុងផ្ទៃ៥ខែ បានស្លា ប់បាត់ជីវិតចោលប្តីយ៉ាងគួរអោយសង្វែកដោយសារតែ

ហ្វេសប៊ុក ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២០ កន្លងទៅ ស្ត្រីពពោះម្នាក់​បានលាចាកចោល​ក្រុមគ្រួសារជារៀងរហូតគ្មានថ្ងៃជួប ​ព្រោះតែជំងឺប៉ុន្មានមុខដែលខ្លួនមិនអាចតស៊ូជម្នះទ្រាំទ្របាន

ដំណឹងទាំងនេះបានធ្វើឲ្យបុរសជាស្វាមី ឪពុកម្ដាយ បងប្អូន ព្រមទាំងសាច់ញាតិទាំងអស់ មានក្តីសោកស្ដាយជាខ្លាំង និងទទួលយកស្ទើរពុំបាន ព្រោះវាឆាប់រហ័សពេក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាន់តែឈឺចាប់ជាងនេះទៅទៀតនោះ កូនទីពីរក្នុងផ្ទៃអាយុ ៥ខែ ដែលមិនទាន់ទាំងបានឃើញពន្លឺថ្ងៃផង

ក៏ត្រូវលាទៅរហូតជាមួយម្ដាយដែរ ធ្វើឲ្យបុរសជាស្វាមី ជាឪពុក មានក្តីអាឡោះអាល័យឥតឧបមា រកអ្វីប្រៀបផ្ទឹមពុំបាន។ បុរសជាស្វាមីរូបនេះ បានសរសេរសាររំជួលចិត្តដែលហាស្ដីមិនរួច បង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមានឈ្មោះ Hea Ra ទាំងទឹកភ្នែកថា៖

«ជាតិក្រោយចាំជួបគ្នាទៀត អូនហត់ហើយ អូនទៅបានសេចក្តីសុខ បងស្រឡាញ់អូនអស់មួយជីវិតរបស់បង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ក្រោយឃើញរឿងរ៉ាវដ៏គួរឲ្យអាណិតបែបនេះ ធ្វើឲ្យមហាជនជាច្រើននាក់ ដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ញើសារចូលរួមជួយរំលែកទុក្ព្រមទាំងប្រាប់ឲ្យបងប្រុសដែលជាស្វាមី ឲ្យរឹងមាំឡើង គាត់ទៅបានសុខហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា អ្នកម្ដាយខាងលើមានទីលំនៅស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ឯមូលហេតុដែលនាំត្រូវព្រាត់គ្រួសារ ព្រាត់ប្តី ព្រាត់កូនជារៀងរហូតគ្មានថ្ងៃវិលត្រឡប់បែបនេះ គឺដោយសារគាត់មានជំងឺដុះសាច់បំពង់ក រលាកសួត

ព្រមទាំងខ្វះគ្រាប់ឈាមក្រហម ធ្វើឲ្យគាត់មានអាការៈហត់ខ្លាំង ថប់ដង្ហើម និងដង្ហក់ខ្យល់តែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ទាំងនេះជាសាររំលែកទុក្ខ និងបង្ហាញការ​អាណិតស្ដាយស្រណោះ​ចំពោះការបាត់បង់មួយនេះពីប្អូនប្រុស និងមិត្តភ័ក្ដិផ្សេងទៀត «បងស្រីទៅឲ្យបានសុខ ទៅដល់ឋានបរមសុខជាតិនេះបងប្អូនយេីង​បែកគ្នាឋាន​មនុស្ស តែយេីងនៅតែជា​បងប្អូនរហូត ម្ភៃបួនឆ្នាំនេះ ខ្លីណាស់សម្រាប់ការជួបជុំមួយនេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«បើកហ្វេសប៊ុកភ្លាមឃើញភ្លាម គ្នាស្លុតអស់​ហើយ មិនគួរឲ្យជឿទេ ថាហេតុអ្វីឯងទៅលឿនយ៉ាងនេះ អាភា គ្នាឃើញឯងផុសថា មានកូនម៉ាន​ថ្ងៃមុនសោះហ្នឹង អាណិតណាស់

សូមឯង​និងកូនទៅឲ្យបាន​សុខណា​សម្លាញ់។ ចូលរួមរំលែកទុក​ដ៏ក្រៀមក្រមពីចម្ងាយផង។ លារហូតហើយ​ពួកម៉ាកអើយ បើមានជាតិ​មុខ សុំធ្វើជាបងប្អូនល្អជាមួយគ្នាណា បែកគ្មាន​ថ្ងៃជួប គ្នាធ្វើចិត្តមិនបានទេ»៕ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment