អេន ជី រម្លឹករូបចាស់ៗជាមួយប្តី កាលផ្ដើមស្នេហ៍ដំបូង ព្រមទាំងពោលពាក្យបែបនេះ

ភ្នំពេញ៖ ក្រោយរៀបការកសាងជីវិតគ្រួសាររួច តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង អេន ជី បានឃ្លាតឆ្ងាយពីសិល្បៈអស់ជាច្រើនឆ្នាំ ងាកទៅបាច់អាជីពបើកមុខជំនួញផ្ទាល់ខ្លួនផងដែរ។ ដោយពេលនេះ នាង និងស្វាមី កំពុងរស់នៅយ៉ាងមានសេចក្ដីសុខ ពោរពេញដោយសុភមង្គលកាន់តែខ្លាំងឡើងៗ។

យ៉ាងណាមិញ ក្រោយរៀបការបានប៉ុន្មានឆ្នាំមកនេះ អេនជីក៏កំពុងពរពោះកូនដំបូងផងដែរ។ បើក្រឡេកទៅមើលជីវិតឯកជន ពេលឃ្លាតឆ្ងាយពីសិល្បៈ ឃើញថា តារាស្រីរូបនេះ កាន់តែមានជីវភាពធូរធា ហ៊ឺហារជាងមុនមិនចាញ់កាលនៅជាតារាចម្រៀងឡើយ។ ក្នុងនោះដែរ ថ្មីៗនេះ នាងបានបង្ហោះរូបភាពរម្លឹកពីទំនាក់ទំនងស្នេហាដំបូងរបស់ខ្លួនជាមួយស្វាមី ព្រមទាំងមានសារខ្លីនិយាយថា៖

រូបថតឆ្នាំ២០១៣>២០២០ជួបគ្នាជានិស្ស័យ និស្ស័យជាប្ដីប្រពន្ធ ១០០ឆ្នាំ សុភមង្គលមិនមែនកើតចេញពីពាក្យស្លោកឬពាក្យគេថា តែវាកើតឡើងតាមសកម្មភាពនិងទង្វើរបស់យើងជាអ្នកសាងឡើងជាប្រចាំ…នេះជារូបភាពស្គាល់គាត់ដំបូងរហូតដល់ថ្ងៃនេះ អរគុណចំពោះការមើលងាយនិងបញ្ហាព្យុះភ្លៀងជាច្រើនដែលធ្វើឲ្យយើងរឹងមាំរហូតដល់ថ្ងៃនេះ។ សេចក្ដីសុខពេលនេះគឺមានពេលវេលាអង្គុយមើលរូបថតប្ដីប្រពន្ធរួចក៏ញញឹមដាក់ខ្លួនឯងនិងហៅប្ដីមកមើលរូបចាស់ៗហើយសើចដាក់គ្នា ជាសេចក្តីសុខពិតប្រាកដដែលផ្តល់ឱ្យគ្នាទៅវិញទៅមក …អរគុណនូវអ្វីដែលខ្លួនឯងមាន អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនិងស្រឡាញ់ អរគុណពាក្យមើលងាយនិងបញ្ហាព្យុះភ្លៀងជាច្រើនរហូតធ្វើឲ្យខ្ញុំមានថ្ងៃនេះ។ អ្នកដទៃអាចមើលមកយើងខុស តែយើងត្រូវអោយតម្លៃនិងលើកទឹកចិត្តខ្លួនឯងជានិច្ច ព្រោះមានតែយើងទេដែលស្គាល់ខ្លួនឯងយើងច្បាស់

គួរបញ្ជាក់ផងដែរថា កាលតារាចម្រៀង អេន ជី ប្រឡូកក្នុងវិស័យសិល្បៈ នាងពិតជាទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ ដោយរាល់បទចម្រៀងនីមួយៗរបស់នាង សុទ្ធសឹងតែពិរោះ គួរឲ្យចង់ស្ដាប់គ្រប់បទតែម្ដង។ តែពេលនេះ នាងក៏កំពុងសាងជីវិតគ្រួសារយ៉ាងមានសេចក្ដីសុខ ហើយក៏កំពុងត្រៀមទទួលសមាជិកថ្មី កូនដំបូង ជាការដូរថ្ងៃរៀបការផងដែរ៕

Related posts

Leave a Comment