ចិន ព្រមាន«ខ្វៃនាវាអាមេរិក ២គ្រឿង»ឲ្យក្លាយជាកន្ទោងបណ្តែតទឹកសមុទ្រភ្លាមៗ ដោយប្រើគ្រា ប់ DF-26..(មានវីដេអូ)

ប្រទេសចិន បានចោ ទប្រកា ន់សហរដ្ឋអាមេរិកថា មានចេតនាក្រៅផ្លូវការក្នុងការបញ្ជូនក្រុមនាវាដឹកយន្តហោះវា យប្រ ហារចំនួនពីរក្រុម ទៅកាន់សមុទ្រចិនខាងត្បូងដែលកំពុងតែមានជ ម្លោះ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានរាយការណ៍ថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់ នឹងបញ្ហាប្រឈមដែលទីក្រុងវ៉ាស៊ីនតោន បានលើកឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្ដហោះច ម្បាំ ង ០២គ្រឿងគឺ USS រ៉ូណាល់ រីហ្គែន (USS Ronald Reagan) និង USS នីមីតស៍ (USS Nimitz) ទៅកាន់តំបន់ជ ម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដោយចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ។ ពោលគឺចំពេលតែមួយដែលចិន កំពុងដឹកនាំការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់នោះដូចគ្នា។

សមយុទ្ធយោធានេះ គឺជាសមយុទ្ធយោធាទ្រ ង់ទ្រា យធំបំផុ ត របស់កងនាវាអាមេរិក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងរឿងកម្របំផុតដែលសហរដ្ឋអាមេរិក និងធ្វើសមយុទ្ធយោធាក្នុងតំបន់តែមួយ និងចំពេលតែមួយ ហើយវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធារយៈពេល ០៥ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍មុន នៅក្បែរទីប្រជុំកោះជ ម្លោះ ផារ៉ាសែល (Paracel)។

ឧត្ដមនាវីឯកអាមេរិក លោក ចច វីកអូហ្វ (George Wikoff) បានប្រកាសថា សមយុទ្ធយោធាដឹកនាំដោយកងក ម្លាំ ងនាវាច ម្បាំ ង USS Ronald Reagan និង USS Nimitz គឺជាសារមួយបង្ហាញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាឆ្លើយតបទៅនឹងការកើនឡើង នៃសកម្មភាពយោធាចិន។

យោធាអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ បានឱ្យដឹងបន្ថែមថា យន្ដហោះទ ម្លា ក់គ្រា ប់បែ កអាមេរិក B52 ក៏បានចូលរួមនៅក្នុងសមយុទ្ធយោធាដឹកនាំ ដោយនាវាផ្ទុកយន្ដច ម្បាំ ងទាំង ០២គ្រឿងខាងលើ។

តែទោះជាយ៉ាងនេះក្ដី សារព័ត៌មានរដ្ឋចិន Global Times តាមរយៈការស្រង់សម្ដីពីអ្នកជំនាញយោធាបាននិយាយថា ទីក្រុងប៉េកាំងកំពុងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង។ សារព័ត៌មានមួយនេះបានបញ្ជាក់សម្ដីរបស់អ្នកជំនា ញដូច្នេះថា «ចិនមានប្រព័ន្ធមី ស៊ី លប្រឆាំ ង នាវាផ្ទុកយន្ដហោះច ម្បាំ ងដូចជា DF-21D និង DF-26 ដែលត្រូវបានគេចាត់ទុកថា ជាមី ស៊ី លពិឃា តនាវាផ្ទុកយន្ដហោះច ម្បាំ ង…

ម្យ៉ាងវិញទៀតស្ថានការណ៍ នៅសមុទ្រចិនខាងត្បូង ក៏កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះប្រជាជនចិន PLA ដែរ។ ដូច្នេះនាវាផ្ទុកយន្ដហោះច ម្បាំ ងអាមេរិក ដែលកំពុងធ្វើសកម្មភាពនៅក្នុងតំបន់ មិនអាចគេចផុតពី PLA បានឡើយ»។

គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ យោធាចិនបានព្រមា នពីការកើនឡើងខ្លាំង នូវសក ម្មភាពយោធានាវាច ម្បាំ ងអាមេរិក នៅក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលអាចនឹងនាំឱ្យនាវាច ម្បាំ ង នៃប្រទេសទាំង២ ប៉ះទ ង្គិ ចគ្នាជាយថាហេតុណាមួយ ស្របពេលក្រុមអ្នកជំនាញភាគច្រើនយល់ថា

ដោយសារការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាន់ខិតជិតមកដល់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងកាន់តែបង្កើនសកម្មភាពយោធា នៅតំបន់សមុទ្រចិនខាងត្បូង, ដែនទឹកនៃកោះតៃវ៉ាន់ និងសមុទ្រចិនខាងកើតជាដើម ដើម្បីកេ ងចំណេ ញន យោបា យនៅក្នុងស្រុក៕​ ទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment