កោះកុង៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់ តារាស្រី អ្នកនាង អេន ជី ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះ ព្រមទាំងមានការគាំទ្រពីបណ្ដាទស្សនិក ជាមួយនឹងបទចម្រៀងដ៏ពេញនិយមជាច្រើនផងដែរ។
យ៉ាងណាមិញ បើទោះបីជា បច្ចុប្បន្ននេះ នាង បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ ដោយងាកទៅចាប់មុខរបរថ្មីក៏ពិតមែន តែនាងនៅតែទទួលបានគាំទ្រពីហ្វេនៗ ជាពិសេស ធ្វើការតាមដាន ពីសកម្មភាពរបស់នាងស្ទើរតែគ្រប់ពេលទៅហើយ។
លើសពីនេះទៅទៀត កាលពីមុននេះបន្តិច នាងបានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងដំណើរកម្សាន្តទៅកាន់សមុទ្រ ដោយបានបង្អួតសម្រស់ ខណៈដែលខ្លួនកំពុងតែពរពោះកូនក្នុងផ្ទៃ ជាពិសេស នាងថែមទាំង ហ៊ានចុះហែលទឹកសមុទ្រយ៉ាងសប្បាយរីករាយ ផងដែរ៕