កម្ពុជាបើកប្រតិបត្តិការក្តៅបណ្ដេញអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេស វៀតណាមច្រើនជាងគេ…បើគាំទ្រស៊ែរផង!!

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បង្ហាញឆន្ទៈថា ជាទិសដៅទៅមុខ ក្រសួង នឹងបន្តយកចិត្តទុកដាក់ដឹកនាំអង្គភាពជំនាញនៅក្រោមឱវាទរបស់ខ្លួន ដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបណ្តេញចេញឲ្យទាន់ពេលវេលាចំពោះជនបរទេស ដែលជ្រៀតចូលកម្ពុជា ដោយខុសទៅនឹងច្បាប់ស្តីពីអន្តោប្រវេសន៍

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រសួមហាផ្ទៃ បានចេញសេចក្តីប្រកាសមួយ ស្តីពីការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា ហើយបានបង្ហាញទិសដៅនេះ ឲ្យសាធារណជនបានដឹង។ តាមរយៈសេចក្តីប្រកាសនោះ ក្រសួងមហាផ្ទៃ រំលេចថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកការគ្រប់គ្រងជនបរទេសជាកិច្ចអាទិភាព ដូច្នេះហើយ ច្បាប់ស្តីពីអន្តោប្រវេសន៍ ក៏ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤។

ក្រសួងមហាផ្ទៃ បន្តថា ផ្តើមពីនោះមក រដ្ឋាភិបាល ដែលមានក្រសួមហាផ្ទៃ ជាសេនាធិការ បានយកចិត្តទុកដាក់កសាងបទដ្ឋានគតិយុត្តនានា និងគ្រប់គ្រងការចេញចូលរបស់ជនបរទេស តាមច្រកទ្វារព្រំដែន និងគ្រប់គ្រងការស្នាក់នៅរបស់ពួកគេ ក្នុងប្រទេសកម្ពុជា

ក្រសួងមហាផ្ទៃ សរសេរក្នុងលិខិតនោះដូច្នេះថា៖«ដោយពិនិត្យឃើញថា មិនអាចទុកឲ្យបញ្ហាអន្តោប្រវេសន៍ បន្តស្ថិតនៅជាគ្រោះហានិភ័យ ចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ចាប់ពីឆ្នាំ២០១៤មក ក្រសួងមហាផ្ទៃ បានសុំគោលការណ៍និងទទួលបានការគាំទ្រពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិលទ្ធផលនៃការធ្វើជំរឿន ដែលផ្សព្វផ្សាយកាលពីពាក់កណ្តាលឆ្នាំ២០១៩ បង្ហាញថា ជនអន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា មាន៨៩៧៨៦នាក់ (១១ជនជាតិ) ដោយក្នុងនោះ ស្ទើរតែទាំងអស់ ជាជនជាតិវៀតណាម គឺមានដល់ទៅ៨៩៤៧១នាក់។ ចំណែក ៣១៥នាក់ទៀត ជាជនជាតិថៃ ឡាវ ចិន ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ណេប៉ាល់ បង់ក្លាដេស តង់ហ្សានី និង អាល្លឺម៉ង់៕

Related posts

Leave a Comment