ទៅមណ្ឌលគីរីលើកនេះ ជីដេវីត និងទេព បូព្រឹក្ស លែងមែនទែនហើយ

មណ្ឌលគីរី៖​ ជាការពិតណាស់ តារាចម្រៀងល្បីឈ្មោះ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ត្រូវបានមហាជនដឹងថា អ្នកទាំងពីរជាគូសង្សារជាមួយគ្នាផងដែរ។ ដោយតារាប្រុសស្រីមួយគូនេះ មិនបានលាក់បាំងពីរទំនាក់ទំនងស្នេហានោះទេ តែមានតែបង្ហាញពីជីវិតគូកាន់តែខ្លាំង ជាសាធារណៈឲ្យហ្វេនៗបានឃើញទៀតផង។

យ៉ាងណាមិញ ក្រោយទាក់ទងគ្នាជាច្រើនឆ្នាំមកនេះ យើងសង្កេតឃើញថា ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស កាន់តែមានជីវិតហ៊ឺហារជាមុន បន្ទាប់ពិជោគជ័យលើវិស័យសិល្បៈរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ តារាប្រុសស្រីពីររូបនេះ តែងតែបង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត និងយល់ចិត្តគ្នាកាន់តែខ្លាំងឡើងៗទៀតផង។

តូយ៉ាង មុននេះបន្តិច លោក ជី ដេវីត បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកញ្ញា ទេព បូព្រឹក្ស​ ដែលអ្នកទាំងពីរបានដឹងដៃគ្នាទៅដើរលេងនៅ ខេត្ត មណ្ឌលគីរី។ ដោយរូបភាពទាំងនោះឃើញថា គូស្នេហ៍មួយគូនេះ បានបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាកាន់តែខ្លាំងឡើង ធ្វើឲ្យហ្វេនៗជាច្រើនច្រណែននឹងទំនាក់ទំនងស្នេហាអ្នកទាំងពីរគ្រប់គ្នាតែម្ដង។ ជាពិសេស តារាប្រុសស្រីមួយគូនេះ បានបង្ហាញស្នាមថើបជាមួយគ្នាយ៉ាងរ៉ូមែនទិក ជាមួយបរិយាកាសព្រៃភ្នំផងដែរ៕

Related posts

Leave a Comment