អបអរសាទរ គូដណ្តឹង ជុំ លីណូ សម្រាលបានកូនស្រីម្នាក់ មុននេះបន្តិច

ភ្នំពេញ៖ សព្វថ្ងៃនេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ជុំ លីណូ កាន់តែទទួលបាននូវការគាំទ្រពីទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាពច្រៀង យ៉ាងពីរោះ ក៏ដូចជាបទចម្រៀងដ៏ពេញនិយម ពីសំណាក់ហ្វេនៗជាច្រើន ផងដែរ។

ជាក់ស្ដែង បើងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់លោកវិញ ឃើញថា ក្រៅពីមានភាពជោគជ័យក្នុងវិស័យសិល្បៈហើយ អាជីពរកស៊ីថ្មីរបស់លោក គឺកំពុងតែមានភាពប្រសើរឡើងជាលំដាប់ ជាពិសេស ហ្វេនៗកាន់តែចាប់អារម្មណ៍ពីជីវិតរបស់លោកតែម្ដង ដែលកាន់តែមានសុភមង្គលទ្វេដង ព្រោះ លោកកំពុងតែត្រៀមខ្លួន ទទួលសមាជិកថ្មី ខណៈពេលដែលគូដណ្តឹងជាទីស្រលាញ់ កំពុងតែពរពោះជិតសម្រាលផងដែរ។

ប៉ុន្តែកាលពីប៉ុន្មានម៉ោងមុននេះ ពិតជារឿងដ៏គួរឲ្យត្រេកអរសម្រាប់លោក ជុំ លីណូ យ៉ាងខ្លាំង ព្រោះគូដណ្តឹងបស់លោក បានសម្រាលបានកូនស្រីមុខមាត់គួរឲ្យក្នាញ់ម្នាក់ យ៉ាងជោគជ័យ ថែមទាំងមានសុខភាពល្អទាំងម្ដាយ ទាំងកូន ផងដែរ ដែលដំណឹងដ៏ល្អមួយ លោកបានបង្ហាញវានៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យហ្វេនៗមិនតិចនាក់ឡើយ បានចូលមកអបអរសាទរដល់លោក និងគូដណ្តឹងគ្រប់ៗគ្នា ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment