ពរពោះជាង៦ខែ សួស វីហ្សា បង្ហាញមុខកូន ថតអេកូលើកដំបូង មុខមាត់ដូចម្ដាយណាស់

ភ្នំពេញ៖ ក្រោយពរពោះកូនដំបូង ជាមួយស្វាមីជាទីស្រលាញ់ អស់រយៈពេលជាង ៦ខែមកនេះ ថ្មីៗនេះតារាចម្រៀង សួស វីហ្សា បានបង្ហាញមុខមាត់កូន ដែលជាកូនស្រីជាលើកទីមួយ តាមរយៈរូបថតនៃការថតអេកូ ដោយបង្ហាញឲ្យអ្នកគាំទ្រឃើញយ៉ាងច្បាស់ រហូតគេពោលពាក្យចូលរួមត្រេកអរគ្រប់គ្នា។

ជាមួយគ្នានេះ បើមើលតាមទម្រង់មុខ តាមរយៈរូបភាព ដែលបានរបង្ហោះនៅលើបណ្ដាញសង្គមរបស់ តារារូបនេះ យើងឃើញថា កូនដែលមានភេទស្រី នៅក្នុងផ្ទៃ សួស វីហ្សា បើទោះបីជា ពេលនេះ ទារិកា នៅមិនទាន់មានរូបរាងពេញលេញយ៉ាងណាក៏ដោយ ប៉ុន្តែបើតាមកសង្កេត ពិតជាមានមុខមាត់ កាត់បានដូចទៅម៉ាក់ៗ ច្រើនជាងប៉ា ទាំងទម្រង់មុខ និងច្រមុះផ្ទាល់តែម្ដង ។

យ៉ាងណាមិញ ក្រោយឃើញការបង្ហាញទម្រង់មុខកូនរបស់តារារូបនេះហើយ មានអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលរួមអបអរសាទរ និង ជូនពរឲ្យម្ដាយកូនរូបនេះ មានសុខភាពល្អរហូតដល់ថ្ងៃសម្រាលផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងសំនៀងផ្អែម ដែលជ្រកក្រោមផលិតកម្មរស្មីហង្សមាស រូបនេះ បានចូលរោងការជាផ្លូវការ ជាមួយតារាសម្ដែងលោក ថមមី តាំងពីចុងឆ្នាំ២០១៩មកម្លេះ ហើយមកទល់នឹងពេលនេះ ពួកគេ ក៏បានបង្កើតជាសុភមង្គលគ្រួសារមួយដែលមនុស្សគ្រប់គ្នាប្រាថ្នា នឹងថែមទាំងទទួលបានចំណងដៃសមាជិកថ្មីម្នាក់ថែមទៀតផង

Related posts

Leave a Comment