កុល ដាវី បង្ហើបពីអារម្មណ៍ ពេលពពោះកូនដំបូង

ក្រោយរៀបការប្រមាណជាងមួយឆ្នាំមកពេលនេះ តារាសម្តែងរូបស្រស់ កុល ដាវី ក៏បានពពោះកូនដំបូងទៅតាមបំណង ។ អ្វីដែលកត់សម្គាល់គ្រាន់តែចាប់ផ្តើមពពោះភ្លាម កុល ដាវី បានប្រាប់ថាកក់ក្តៅណាស់មានប្តី និង កូននៅក្បែរបែបនេះ

ពេលនេះដែរ កុល ដាវី បានដកឃ្លាពីការងារសម្តែងដោយនាងផ្អាកការទទួលសម្តែងរឿងដើម្បីថែរក្សាគភ៌ ប៉ុន្តែថ្មីៗនេះនាងបែរជាមមាញឹកក្នុងការឡើងកម្មវិធីនានានៅតាមឆាកទូរទស្សន៍ ដែលមានដូចជាម៉ាយធីវី និង ទូរទស្សន៍ថោនជាដើម ។ អ្វីដែលកត់សម្គាល់ក្រោយមានផ្ទៃពោះ កុល ដាវី កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីលោក សុខ រក្សា ថែមមួយកម្រិតទៀត រហូតអ្នកម្តាយរូបនេះបានធ្លោយមាត់ថាកក់ក្តៅខ្លាំងណាស់ក្រោយមានប្តី និង កូននៅក្បែរបែបនេះ

ដោយសារទើបពពោះ កុល ដាវី មិនទាន់ដឹងភេទនៅឡើយទេ ។ បើតាមគម្រោង កុល ដាវី និង ស្វាមី មានគម្រោងចង់បានកូនដល់ទៅបីឯណោះ ។ ដោយសារស្រឡាញ់ចង់បានកូនដើម្បីបន្ថែមភាពកក់ក្តៅ កុល ដាវី បានសម្រេចចិត្តធីបចោលការងារទាំងអស់ដើម្បីយកកូនដូចតារាដទៃ ។ ក្នុងនោះក៏មានការជូនពរឱ្យកូនក្នុងផ្ទៃរបស់ កុល ដាវី មានសុខភាពល្អផងដែ

Related posts

Leave a Comment