ភ្នំពេញ៖ កញ្ញា ហុិន ច័ន្ទនីរីរ័ត្ន ជាតារាសម្តែង និងជាពិធីការិនីដ៏មានរូបសម្រស់ស្រស់ស្អាត មានប្រជាប្រិយភាពខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ថ្មីៗនេះ កញ្ញា ហុិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបថតមួយសន្លឹកដ៏ស្រស់ស្អាត ព្រមទាំងសរសេរថា “ឆ្នាំនឹងអត់ទាន់ការ ព្រោះកូវីដ ចាំឆ្នាំក្រោយ” ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរំភើបខ្លាំងក្រោយពីឃើញរូបថតមួយសន្លឹកនេះ។
មិនយូរប៉ុន្មានផង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានខមិនឆ្លើយតបទៅអ្នកគាំទ្រវិញយ៉ាងដូច្នេះថា “និយាយលេងទេ” ធ្វើឲ្យអ្នកគាំទ្រខំចូលរួមត្រេកអរ ស្រងាកចិត្ត ហើយក៏មានអ្នកគាំទ្រមួយចំនួននិយាយថា ប៊ិះខូចចិត្
គួរបញ្ជាក់ផងដែរថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនីល្បីល្បាញប្រចាំបុស្តិ៍ទូរទស្សន៍បាយ័ន និងជាអតីត Freshie មួយរូបផងដែរ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះ នាងក៏មានមុខជំនួញផ្ទាល់ខ្លួនជាច្រើនដូចជា បើកហាងលក់សម្លៀកបំពាក់ និងជាម្ចាស់លក់គ្រឿងសម្អាងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម