មិនធ្លាប់ដឹងថា តារាចម្រៀង Lydia មានបងប្អូនស្រីមុខមាត់ស្រដៀងនាងខ្លាំង ដូចកូនភ្លោះ

គ្រួសារតារាចម្រៀស្រីថៃដ៏ល្បីល្បាញ Lydia Sarunrat ត្រូវបានគេដឹងថាជាគ្រួសារដ៏កក់ក្ដៅ និង អាចចាត់ទុកជាគ្រួសារអ្នកសិល្បៈដ៏គំរូមួយ

ថ្មីៗនេះ តារាស្រី Lydia និង ស្វាមីសំណព្វចិត្តគឺលោក Matthew Deane ព្រមទាំងឪពុកម្ដាយ-ក្មេក សាច់ញាតិបងប្អូន បាននាំគ្នារៀបចំពិធីជប់លៀងខួបកំណើតយ៉ាងសប្បាយរីករាយ ដោយនៅលើទឹកមុខម្នាក់ៗមានតែស្នាមញញឹម និង សំឡេងសើចក្អាកក្អាយរកគ្នា

ការរៀបចំពិធីជប់លៀងរបស់គ្រួសារ Lydia គឺនាងមិនបានធ្វើខួបកំណើតម្នាក់ឯងទេ ក្នុងឱកាសនោះ នាង និង បងប្អូនស្រី ក៏បានផ្លុំទៀនខួបកំណើតជាមួយគ្នា ហើយរឿងដែលគួរឱ្យចាប់អារម្មណ៍នោះ បងប្អូនស្រីតារាចម្រៀងរូបនេះ មានមុខមាត់ស្រដៀងនាងខ្លាំងណាស់ សឹងតែដូចកូនភ្លោះទៅហើយ ទាំងទម្រង់មុខ កែវភ្នែកជាដើម គឺដូចគ្នាខ្លាំងណាស់មើលមួយភ្លែតតែច្រឡំគ្នា

ថ្វីដ្បិតតែតារាចម្រៀង Lydia មិនសូវលាក់បាំងពីជីវិតឯកជនក៏ពិតមែន ប៉ុន្ដែកន្លងមកអ្នកកម្រឃើញនាងបង្ហោះរូបថតជាមួយបងប្អូនស្រីម្នាក់នេះខ្លាំងណាស់ ដល់ពេលបង្ហាញលើកនេះ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ

Related posts

Leave a Comment