ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ តារាចម្រៀងសំឡេងមានទឹកដម អ្នកនាង ស៊ុន ស្រីពេជ្រ បានសម្រាលកូនប្រុស ប្រកបដោយសុវត្ថិភាព ដោយដាក់ឈ្មោះថា«ពេជ្រ វឌ្ឍនា»។
ដើម្បីជាការប្រកាសដំណឹងល្អដល់បងប្អូនញាតិមិត្តជិតឆ្ងាយនោះ តារាចម្រៀងស៊ុន ស្រីពេជ្រ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា «កើតហើយកូនប្រុសម្ដាយ ពេជ្រ វឌ្ឍនា 3.75kg ម៉ោង4:55am ថ្ងៃទី12 ខែកក្កដា ឆ្នាំ2020»។ តាមរយៈដំណឹងនេះ អ្នកគាំទ្រជាច្រើន បានធ្វើការអបអរសាទរ និងជូនពរឲ្យអ្នកនាង ព្រមទាំងកូនមានសុខភាពល្អ
គួរបញ្ជាក់ថា រាចម្រៀងស្រី សំឡេងមានទឹកដម ពីរោះរណ្ដំចិត្ត ស៊ុន ស្រីពេជ្រ និងស្វាមី មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ រហូតរួមរស់ជាមួយគ្នា ទទួលបានបុត្រីម្នាក់គួរឲ្យស្រឡាញ់។ ទោះបែបនេះក្តី នាងមិនរំលងប្រពៃណីនោះទេ ដោយបានដឹកដៃស្វាមីបណ្ដូលចិត្តលោក តិច សុខជា ចូលរោងការ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ពិធីនេះ រៀបចំនៅវិមានពិភពថ្មីសែនសុខអាគារ E។
ពិធីមង្គលការនោះ បានធ្វើឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់ លោកស្រី ហ៊ុន ស៊ីណាត លោកស្រី ម៉ែន សំអន សាច់ញាតិទាំងសងខាង មិត្តភក្តិក្នុង និងក្រៅសិល្បៈ ដែលមានដូចជាលោក អ៊ឹម ជីវ៉ា, នាង គ្រត ជាដើម។ ក្រោយរៀបការ ពួកគេ ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ទៀត ទើបតែសម្រាលនៅថ្ងៃនេះតែម្ដង