អ្នកមេម៉ាយ Pat ចាយរាងម្លឹងៗ លើផ្លូវសាធារណៈ អ្នកណាមិនងាកមើល

ថៃ៖ មួយរយៈនេះ ហ្វេនៗកាន់តែចាប់អារម្មណ៍ជាមួយនឹងការបង្ហាញខ្លួន របស់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព នាង Pat Napapa ដែលតែងតែបានមកអង្រួនដួងចិត្ត ក្នុងឈុតដ៏ទាន់សម័យ និងមានភាពស៊ិចស៊ី បង្ហាញពីសម្រស់ដ៏ស្រស់ស្អាត បើទោះបីជាពេលនេះ នាងបានក្លាយខ្លួនជាស្រីមេម៉ាយក៏ដោយ។

ជាក់ស្ដែង ថ្មីៗនេះ អ្នកមេម៉ាយរូបនេះ បានបង្ហាញខ្លួនសាជាថ្មីទៀតហើយ ជាមួយនឹងការតែងខ្លួនដ៏ទាក់ទាញជាទីបំផុត ក្នុងឈុតដ៏ស៊ិចស៊ីពណ៌ខ្មៅ ព្រមជាមួយនឹងខោខ្លី និងអាវវាលខ្នង បញ្ចេញស្បែកស.រលោង នៅលើផ្លូវសាធារណៈ ធ្វើឲ្យគេឯងមើលសឹងមិនដាក់ភ្នែក។

លើសពីនេះទៅទៀត តាមរយៈការបង្ហោះនេះ មិត្តភក្តិ ព្រមទាំងហ្វេនៗជាច្រើន បានមកប្រមូលផ្តុំគ្នា និងពោលពាក្យកោតសរសើរ ចំពោះសម្រស់ របស់អ្នកម្ដាយកូនមួយរូបនេះ ដែលនៅតែមានរាងស្អាត ធ្វើឲ្យហ្វេនៗគ្រប់គ្នា មានភាពពេញចិត្ត ជាពិសេស នៅតែមានការលេងខ្លួនដ៏ទាន់សម័យ ដែលជួយលើកសម្រស់របស់ឲ្យកាន់តែមានភាពទាក់ទាញ និង មានមន្តស្នេហ៍លើសដើម ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment