ស្វីតណាស់ មិនខុសពីឆ្នាំមុន អៀ ម៉េងលិ ទទួលបានកាដូក្រវិលពេជ្រតម្លៃ ១៤៥៥ ដុល្លារ ពីម្ចាស់ស្នេហ៍យ៉ាងពេញចិត្ត

ឆ្នាំនេះក៏មិនខុសពីបណ្តារឆ្នាំមុនៗដែរ តារាសម្តែងរូបស្រស់សិចស៊ី អៀ ម៉េងលិ បានទទួលកាដូពិសេសពីសំណាក់គូស្នេហ៍នៅក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី ១២ ម្សិលមិញនេះ ធ្វើឱ្យនាងញញឹមបិទមាត់មិនជិតនោះទេ ។

មិនមែនជារឿងចម្លែកទេជារៀងរាល់ឆ្នាំស្រីស្អាត អៀ ម៉េងលិ តែងទទួលបានកាដូពីសំណាក់គូស្នេហ៍ សម្រាប់ឆ្នាំនេះបើទោះមិនរៀបចំពិធីខួបកំណើតធំដុំដូចតារាដទៃក៏ពិតមែនតែ អៀ ម៉េងលិ កាន់តែរំភើបព្រោះនាងទទួលបានកាដូជាក្រវិលពេជ្រយ៉ាងស្រស់ស្អាតចែងចាំងពីគូស្នេហ៍ មានតម្លៃប្រមាណជា ១៤៥៥ ដុល្លារ ។ ក្នុងនោះ អៀ ម៉េងលិ បានបង្ហោះសារខ្លីថា «Thank you honey for this gift ខួបថ្ងៃ ១២ ឱ្យថ្ងៃ ១១ រំភើបណាស់ អរគុណបង អូនសូមជូនពរបងហើយនិងអូន ឱ្យ ស្រឡាញ់គ្នាដល់ចាស់ តែបើចេះ surprise ខ្លះល្អណាស់កុំស្ងួតៗដូចអត់ជាតិពេក» ។

ដោយសារតែរូបសម្រស់ផូរផង់ និង និយមលេងស្ទីលបែបសិចស៊ីបញ្ចេញដើមទ្រូងទ្រលុកទ្រលន់នោះបាន ធ្វើឱ្យបុរសៗជាច្រើនលង់ស្នេហ៍ អៀ ម៉េងលិ តែគួរឱ្យស្តាយនាងបានធីបចោលបុរសអ្នកមានទាំងនោះដោយសម្រេចចិត្តជ្រើសយកគូស្នេហ៍ដែលជាបុរសសង្ហាវ័យក្មេង មានចំណុចមួយចំនួនដែលនាងប៉ងប្រាថ្នា ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment