មហាជនសង្ស័យស្នេហា សាឡាត់ ស្រឡាង និង យុវជនសំរាម សាន ដារ៉ាវីត បែកបាក់គ្នា

កន្លងមកតារាសម្ដែង សាឡាត់ ស្រីឡាង និង គូស្នេហ៍គឺលោក សាន ដារ៉ាវីត ដែលគេស្គាល់ជាយុវជនសំរាម តែងបង្ហោះរូបភាពស្និទ្ធស្នាលតែពីរនាក់នៅលើបណ្ដាញសង្គម ព្រមជាមួយ Caption ពោរពេញដោយភាពផ្អែមល្ហែម និង មានសេចក្ដីសុខបំផុតពេលពួកគេនៅក្បែរគ្នា ធ្វើឱ្យមហាជនលួចសរសើរពីស្នេហារបស់ពួកគេយ៉ាងខ្លាំង ។

ដោយឡែកស្រាប់តែថ្មីៗនេះ មហាជនមានការចាប់អារម្មណ៍ថា ពួកគេមិនសូវជាបង្ហោះរូបថតជាមួយគ្នាដូចកាលពីទើបស្រឡាញ់គ្នាដំបូងៗទៀតនោះទេ មិនត្រឹមតែប៉ុណ្ណោះ នៅលើគណនីអ៊ីនស្រ្តាក្រាមរបស់អ្នកទាំងពីរ គេក៏កត់សម្គាល់ឃើញពួកគេបានលុបរូបថតតែពីរៗនាក់ដែលបានបង្ហោះកន្លងមកនោះចោលគ្មានសល់ដែរ ។ លើសពីនេះ មួយរយៈមកនេះតារាសម្ដែងវ័យក្មេង សាឡាត់ ស្រីឡាង ក៏បានបង្ហោះសារប្លែកៗនៅលើបណ្ដាញសង្គម ធ្វើឱ្យមហាជនខំមិនសួរនាំព្រោងព្រាត ។

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment