តារា៣ដួង ទិញឡានថ្មីតម្លៃរាប់ម៉ឺនដុល្លារ ក្នុងរដូវកូវីដ-១៩

នៅរដូវកូវីដ-១៩នេះ តារាស្ទើរតែទាំងអស់បានធ្លាក់ប្រាក់ចំណូលយ៉ាងគំហុកតែម្ដង ព្រោះតែបណ្ដាឆាកតន្ត្រីទាំងឡាយត្រូវបានលុបចោលអស់ ខណៈដែលរោងកុនត្រូវបិទទ្វារ ទើបធ្វើឲ្យតាមួយចំនួនអត់ការងារធ្វើ ស្របពេលដែលតារាភេទទី៣ ចែ រ៉ូហ្សា ថ្ងូរដូចព្រាបថា ជិតដាច់បាយហើយ។

ទោះជាយ៉ាងណា គេកត់សម្គាល់ថា អំឡុងរដូវកូវីដ-១៩ នៅមិនទាន់រលត់នេះ មានតារា៣ដួង បានទិញរថយន្ដទំនើបជិះប្រជែងគ្នានោះ គឺសូដា នីតា , ខាន់ ជេមស៍ និងតារាស៊ិចស៊ី វ៉ាន់ វរល័ក្ខ ។

កញ្ញាសូ ដានីតា
១. សូដា នីតា ៖ បានទិញរថយន្ដទំនើប Lexus LX 570 ឆ្នាំ២០២០ ពណ៌ស ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ កាលពីថ្ងៃទី២១ ខែឧសភា​ឆ្នាំ២០២០​បន្ទាប់ពីនាងជិះរថយន្ដទំនើប​ Landcruiser V8 ជាច្រើនឆ្នាំមក។

ទោះជាយ៉ាងណា ការមាន Lexus LX 570 ត្រឹមតែ១គ្រឿងនោះ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់សូដា នីតា ព្រោះនាងចង់បានរថយន្ដប្រភេទនេះ១គ្រឿងទៀត ពណ៌ខ្មៅ ខណៈដែលរឿងស្នេហាវិញ នាងមិនសូវសមប្រកបឡើយ។

២. ខាន់ ជែមស៍ ៖ តារាចម្រៀងកូន៣ របស់ផលិតកម្មសាន់ដេ រូបនេះ ទិញរថយន្ដទំនើប​LandcruiserV8 ពណ៌ស តម្លៃជាង១០ម៉ឺនដុល្លារ កាលពីដើមខែមិថុនា ឆ្នាំ២០២០ ហើយថានឹងទិញរថយន្ដទំនើបម៉ាក Mercedes មួយគ្រឿងទៀត ដែលមានតម្លៃ១៣ម៉ឺនដុល្លារផងដែរ។

៣. វ៉ាន់ វរល័ក្ខ ៖ តារាស៊ិចស៊ីដើមទ្រូងមូលក្លំទ្រលុកទ្រលន់រូបនេះ បានទិញរថយន្ដ Lexus LX 570 Kuro 2020 ពណ៌ស តម្លៃ២៣ម៉ឺនដុល្លារ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ តែនាងមិនប្រាប់ពីប្រភពលុយឡើយ ខណៈដែលមានការសង្ស័យថា នាងមានគូស្នេហ៍នៅក្រោយខ្នងជួយឧបត្ថម្ភ។

មុនជិះ Lexus LX 570 តម្លៃស្មើផ្ទះវីឡា១នេះ វរល័ក្ខ ធ្លាប់ជិះរថយន្ដ Highlander , Lexus RX330 និង Landcruiser V8 ផងដែរ៕

Related posts

Leave a Comment