អស់ទាស់! កម្មវិធីខួបកំណើត ឧកញ៉ា ម៉ុង ឫទ្ធី គម្រប់ ៦៦ឆ្នាំ ពិតជាអធឹកអធមណាស់, គង់ ចាន់ស្រីមុំ ជូនពរនូវពាក្យដ៏មានន័យ មួយឃ្លាថា…

កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន មើលទៅពិតជាសប្បាយរីករាយ និងកក់ក្តៅខ្លាំងណាស់ ថែមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ប្រហែលជា ៤៥០ នាក់ ឯណោះ។ ក្នុងនោះ ឧកញ៉ា ក៏បានបញ្ជាក់បន្ថែមថា ៖

កម្មវិធី​ពេលល្ងាច​ក្នុង​ពិធី​ខួប​កំណើត​របស់​ខ្ញុំ​១១ ខែកក្កដា ​ឆ្នាំ​១៩៥៤​-១១ ខែកក្កដា ​ឆ្នាំ​២០២០​ សូមអរគុណ​ដល់ភ្ញៀវ​កិត្តិយស ​ប្រមាណ​ជា​៤៥០នាក់​ ដែលបានមកចូលរួម​ ពិធី​នេះ​ប្រព្រឹត្ត​ទៅ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ កសិទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែនជ័យ

ឧកញ៉ា ក៏បានបញ្ជាក់បន្ថែមថា “ពេលព្រឹក ពិធី​សាសនា​ នៅក្នុង​កម្មវិធី​ខួប​កំណើត​របស់​ខ្ញុំ​ ១១ ខែកក្កដា ​ឆ្នាំ​១៩៥៤​-១១ ខែកក្កដា ឆ្នាំ​២០២០​ ព្រះសង្ឃ​និមន្ត​មក៧វត្ត​ ចំនូន​៦៧ព្រះអង្គ ​ទេសនា​ គ្រែ​៧​ ចែកអំណោយ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន៦៧​នាក់​ ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ រៀប​អាហារ​ថ្ងៃត្រង់​ជូន អោយដល់ប្រជាពលរដ្ឋ​ក្រីក្រ​ ភ្ញៀវ​កិត្តិយស​មកចូលរួម​ប្រមាណជា​៥០០អង្គ​ នាក់​ សូមអរគុណ​ដល់ភ្ញៀវ​កិត្តិយស​ទាំង​អស់​ ដែល​បាន​អញ្ជើញ​មកចូលរួម

នុងកម្មវិធីដ៏រីករាយនេះ គេឃើញ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ, ស្វាមី ព្រមទាំងកូនស្រីជាទីស្រឡាញ់ មានវត្តមាននៅទីនោះផងដែរ ព្រមទាំងបង្ហោះសារមួយឃ្លា ដ៏មានន័យថា “រីករាយថ្ងៃខួបកំណេីតអ៊ុំគំរប់៦៦ឆ្នាំ ក្មួយសូមជូនពរអោយអ៊ុំមានសុខភាពល្អ​ និងអាយុវែង

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីនេះទាំងអស់គ្នា

Related posts

Leave a Comment