ស៊យធំម៉ងហើយ!!! ទន់ជើង ទន់ដៃតែម្តង នៅពេលជ្រុះធ្លាក់បែកកងដៃជាពីរកំណាត់ក្នុងហាងមួយ ដែលមានតម្លៃ…

រឿងមួយបានកើតឡើង អ្នកទេសចរជនជាតិចិន បានសន្លប់ទន់ដៃទន់ជើងចាប់មិនចង់ជាប់ បន្ទាប់ពីយកកងដៃដ៏មានតម្លៃមកពាក់លសាកមើល៍ តែបែរជាធ្វើឲ្យបែកជាពីរកំណាត់ទៅវិញ។តាមសេចក្ដីរាយការណ៍ ស្ត្រីរូបនេះរស់នៅភាគខាងកើត ខេត្តជាំងស៊ី បានព្យាយាម ល កងដៃថ្លើមថ្មក្នុងហាងមួយនៅទីក្រុង Ruiliខេត្តយូណាន ក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ា

អ្នកស្រីបានឃើញកងដៃនេះស្អាត ហើយបានយកមកពាក់លើ កដៃ ស្រាប់តែវារអិលចេញពីដៃធ្លាក់ទៅលើកម្រាលឥដ្ឋបែកជាពីរតែម្ដង។កងដៃថ្លើមថ្មនេះ មានតម្លៃប្រមាណ ៤៤ ០០០ដុល្លារអាមេរិក

ក្រោយធ្វើឲ្យបែកដោយអចេតនា អ្នកទេសចរដដែលត្រូវម្ចាស់ហាងប្រាប់ធ្វើចិត្តឲ្យស្ងប់ កុំភិតភ័យ តែយ៉ាងណាគាត់ប្រែជាស្លេកស្លាំងខ្លាំង ពេលដឹងតម្លៃរបស់វា។គ្រួសាររបស់អ្នកស្រីសុខចិត្តបង់ថ្លៃខូចខាតប្រមាណ ១ ៥០០ដុល្លារ តែខាងម្ចាស់ហាងមិនព្រមយក ទាល់តែ ២៥ ០០០ដុល្លារ

បន្តិចក្រោយមក គាត់ប្រែជាសន្លប់បាត់បង់ស្មារតីនៅមុខអ្នកលក់តែម្ដង។ប៉ូលិសបានចេញមកអន្តរាគមន៍ ប៉ុន្តែមិនអាចសម្រុះសម្រួលភាគីទាំងពីរបាន រហូតខាងម្ចាស់ហាងត្រៀមនឹងប្ដឹងទៅតុលាការ។

ទោះយ៉ាងណា អ្នកជំនាញខាងត្បូងបានប្រាប់សារព័ត៌មានចិន Sina ថា កងដៃបែបនេះមិនអាចមានតម្លៃដល់ ៤ម៉ឺនដុល្លារទេ ត្រឹមតែ ២៦ ០០០ដុល្លារប៉ុណ្ណោះ

Related posts

Leave a Comment