ពេលអត់ពីឪពុកទៅ ខាត់ សុឃីម និងគ្រួសារ មើលថែម្តាយយ៉ាងល្អ មើលសកម្មភាពនេះបានដឹង!

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ឃើញថាតារាពហុជំនាញអ្នកនាងខាត់ សុឃីម ហាក់ដូចជាមានរឿងរ៉ាវចូលគ្រួសារជាច្រើន ស្របពេលដែលមានបញ្ហាលុយកាក់ ដាក់លក់ផ្ទះ លក់មុខរបររកស៊ីផ្ទាល់ខ្លួន ថែមទាំងឪពុកជាទីស្រលាញ់បានទទួលមរណភាពទាំងអាល័យកាលពីពេលថ្មីៗនេះ។

មិនបានប៉ុន្មានផង ម្តាយរបស់តារាស្រីរូបនេះក៏បានធ្លាក់ខ្លួនឈើជាទម្ងន់ ចូលមន្ទីរពេទ្យសម្រាកព្យាបាលដែលធ្វើឲ្យកូនៗ ភ័យព្រួយបារម្ភស្ទើរគ្រប់គ្នាតែម្តង។ តែពេលនេះម្តាយនាងក៏បានធូរស្បើយហើយ ខណៈពេលដែលតារាស្រីរូបនេះបានធ្វើការបង្ហាញសកម្មភាពយ៉ាងស្វាហាប់ ទាំងកូនទាំងចៅ ក្នុងការមើលថែម្តាយជាទីស្រលាញ់ដែលកំពុងគេងលើគ្រែពេទ្យ។

នៅក្នុងនោះដែរ ឃើញថាកូនៗទាំងអស់ពិតជាបារម្ភពីម្តាយខ្លាំង អ្នកខ្លះសុខចិត្តគេងសម្រាកនៅខាងមុខមន្ទីរពេទ្យ ដើម្បីរងចាំម្តាយ ឯអ្នកខ្លះទៀតគេងកំដរម្តាយដល់ពេទ្យ ទោះបីជាមានការងារមមាញឹកបែបណាក៏ត្រូវចោល និងមកមើលម្តាយដែរ។

សកម្មភាពទាំងនេះបានធ្វើឲ្យមហាជនជាច្រើនពិតជាសរសើរដល់នាង និងបងប្អូននាង ដែលអត់ពីឪពុកទៅ បានមើលថែម្តាយបានយ៉ាងល្អបែបនេះ ជាពិសេសនោះគឺ បងប្អូនមើលទៅស្រលាញ់គ្នាតែម្តង

Related posts

Leave a Comment