អាគាំងចង់ភ្លក់​«DF-26»ចិនទេតើ! យន្ដហោះស៊ើបការណ៍អាមេរិក ហោះកាងឲ្យតៃវ៉ាន់ធ្វើសមយុ ទ្ធយោធាទ្រង់ទ្រាយធំ, ផ្គើ នចិនឲ្យផ្ទុ ះកំ ហឹងកាន់តែខ្លាំងឡើងៗ..(វី ដេអូ)

បរទេស៖ យន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះមកក្បែរខេត្តក្វាងទុង (Guangdong) នៃភាគខាងត្បូងប្រទេសចិន ក្រោមក្របខណ្ឌនៃប្រតិបត្តិការ ដ៏កម្រមួយ ដែលគេជឿជាក់ថាមានគោលបំណងតាមឃ្លាំមើលសកម្មភាពយោធានានា នៅក្នុងតំបន់ ខណៈកោះតៃវ៉ាន់ កំពុងចាប់ផ្ដើមធ្វើសមយុទ្ធយោធា។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។ យន្ដហោះស៊ើបការណ៍អាមេរិក E-8C បានបង្ហាញខ្លួននៅចំងាយប្រហែល ១១០គីឡូម៉ែត្រពីតំបន់ឆ្នេរ នៅថ្ងៃចន្ទសប្ដាហ៍នេះ ពោលគឺចំថ្ងៃតែមួយដែលកោះតៃវ៉ាន់បាន ចាប់ផ្ដើមការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ។

មុននឹងហោះមកក្បែរខេត្តក្វាងទុង យន្ដហោះ E-8C បានស្ថិតនៅឯមូលដ្ឋានទ័ពអាកាស Kadena ក្នុងប្រទេសជប៉ុន និងបានហោះហើរពីលើទីក្រុងតូក្យូ ផងដែរ។ គួរជម្រាបថា វត្តមានរបស់យន្ដហោះស៊ើបការណ៍អាមេរិក E-8C កើតមានឡើងនៅក្នុងបរិបទដែលទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក កំពុងតានតឹងរឹតតែខ្លាំងឡើង ជុំវិញ បញ្ហាជាច្រើនក្នុងនោះរួមមានទីក្រុងហុងកុង សមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាចម្បាំង និងយន្ដហោះចម្បាំង មកកាន់ដែនទឹកកោះតៃវ៉ាន់ ជាច្រើនលើក ដើម្បីបង្ហាញពីសេរីភាពនាវាចរ និងការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាតៃវ៉ាន់ ពីការគំរាមកំហែង នានា។

រជម្រាបទៀតដែរថា ចិន នៅថ្ងៃអង្គារនេះ បានជំទាស់ជាដាច់ខាតទៅនឹងក្រសួងការបរទេសអាមេរិក ដែលបានបដិសេធដែនអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង ហើយចាត់ទុកការចោទប្រកាន់ថាទីក្រុងប៉េកាំង កំពុងគំរាមកំហែងប្រទេសជិតខាងគឺជារឿងមិនពិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក មិនមែនជាប្រទេសដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនៅឯតំបន់សមុទ្រចិនខាងត្បូងនោះទេ…ប៉ុន្តែពួកគេនៅតែបន្តលូកលាន់កិច្ចការមួយនេះ»។ ស្ថានទូតចិនបន្ថែមទៀតថា ដោយប្រើលេសរក្សាស្ថេរភាព សហរដ្ឋអាមេរិកបានបង្អួតសាច់ដុំ, បង្កភាពតានតឹង និងជំរុញឱ្យមានការប្រឈមមុខដាក់គ្នា នៅក្នុង តំបន់

Related posts

Leave a Comment