បាត់ពីសិល្បៈជិត១០ឆ្នាំ! ម្ចាស់បទ «ក្រវ៉ាន់សៀមរាប» ដាក់មួយបទជូនហ្វេនៗរំឭកអនុស្សាវរីយ៍ (មានវីដេអូ)

ភ្នំពេញ៖ អស់រយៈពេលសឹងតែ១០ឆ្នាំទៅហើយដែលអតីតចម្រៀងស្រីល្បីឈ្មោះមួយរូបក្នុងផលិតកម្មរ៉ក់ បានលាឈប់ទាំងស្រុងពីវិថីសិល្បៈក្រោយពេលដែលអ្នកនាងបានសម្រេចចិត្តបង្កើតចំណងអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ។

បើងាកត្រឡប់ទៅនឹងអតីតកាលរបស់អ្នកនាង អ៊ុត ចរិយា គឺមានមហាជនមិនតិចនាក់នោះទេដែលបានស្គាល់នូវបទចម្រៀងដ៏ល្បីល្បាញមួយបទដែលមានចំណងជើងថា “ក្រវ៉ាន់សៀមរាប” ដែលជាបទចម្រៀងដាក់បញ្ចូលក្នុងភាពយន្តភាគ “រាជិនីដួងចិត្ត” របស់ស្ថានីយទូរទស្សន៍ CTN។

មិនយូរប៉ុន្មាន ក្រោយពេលដែលផលិតកម្មរ៉ក់ លែងមានការផលិតបទចម្រៀងថ្មីៗដើម្បីបម្រើលើទីផ្សារបន្តទៀត តារាចម្រៀងប្រុសស្រីមួយចំនួនក៏បានចាកចេញ និងបន្តអាជីពចម្រៀងមកដល់ពេលបច្ចុប្បន្ន ដោយក្នុងនោះមានដូចជាលោក ខាន់ ជែម កញ្ញា យូរី កញ្ញា ផន ស្រីខួច និងអ្នកនាង សួស វីហ្សា ជាដើម

Related posts

Leave a Comment