អាសន្នធំហើយ! គ្រោះទឹកជំនន់នៅចិន ត្រូវបានព្យាករណ៍ថានឹងកាន់តែធ្ងន់ធ្ងរនាពេលខាងមុខ…

តាមអ្នកជំនាញនៅក្នុងប្រទេសចិនបានឱ្យដឹងថាគ្រោះទឹកជំនន់នៅក្នុងប្រទេសចិននឹងកាន់តែមានលក្ខណៈធ្ងន់ធ្ងរនៅពេលខាងមុខ ខណៈពេលដែលភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំងមិនលោះថ្ងៃ។ គណៈកម្មាធិ ការអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Li Keqiang បានឱ្យដឹងថា តាំងពីរដូវភ្លៀងចូលមកដល់ កម្រិតទឹកភ្លៀងហាក់មានចំនួនច្រើនជាងមុនខ្លាំង បើគិតត្រឹមរយៈពេលដូចគ្នា ដែលជារឿងដ៏គួរឱ្យព្រួយបារម្ភ ។ តំបន់ខ្លះក៏បាននឹងកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិនេះដែរ

គ្រាន់តែក្នុងខែមិថុនាតែឯង កម្ពស់ទឹកភ្លៀងនៅក្នុងប្រទេសចិនបានកើនដល់ ១៣,៥% ច្រើនជាងកម្រិតធម្មតា ។ គិតត្រឹមថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២០ មានមនុស្សប្រមាណជា ១៩,៤ លាននាក់ នៅក្នុងខេត្តចំនួន ២៦ ត្រូវបានគ្រប់ដណ្តប់ដោយទឹកជំនន់ ព្រមទាំងបានធ្វើឱ្យខាតបង់សេដ្ឋកិច្ចជិត ៦ ពាន់លានដុល្លារ

ថ្មីៗនេះ ភាគខាងត្បូងនៃប្រទេសនេះកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈពេលដែលការព្យាករណ៍អាកាសធាតុបានឃើញថា ភ្លៀងកំពុងតែធ្វើដំណើរបន្តិចម្តងៗ ទៅកាន់ភាគខាងជើងយ៉ាងណាមិញ រដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់បញ្ជារទៅកាន់ក្រសួងពាក់ព័ន្ធ ក៏ដូចជាណែនាំដល់ប្រជាជន ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និង ប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការទប់ស្កាត់ការរងគ្រោះ ក៏ដូចជា ចាត់វិធានការកសាងប្រព័ន្ធទឹកដែលអាចឱ្យទឹកចេញផុតឆាប់រហ័ស ជាពិសេសគឺត្រូវគិតពីអាយុជីវិតរបស់ប្រជាជនជាធំ ៕ប្រភពអត្ថបទដើម

Related posts

Leave a Comment