កាលពីថ្មីកន្លងទៅនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sangkry Navin បានបង្ហោះសារយ៉ាងក្រៀមក្រំ ដែលរៀបរាប់ពីការបាត់បង់ជីវិតរបស់ប្អូនប្រុសរបស់ខ្លួនក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ ប្អូនប្រុសយើងខ្ញុំបាទទួលរងនូវអំពើអយុត្តិធម៌មួយ អំពីសំណាក់ជនអន្ធពាល ដែលបានវាយបំបែកក្បាលពីមុខនឹងពីក្រោយរបស់គាត់ នៅក្នុងក្លឹបកំសាន្តមួយក្នុងឱកាសចូលរួមថ្ងៃណូអែល គ្រិស្កស្មាស។ ប្អូនត្រូវជនអន្ធពាលវាយក្បាលពីក្រោដោយមិនដឹងខ្លួន។
ប្អូនប្រុស មិនដែលមានគំនំុជាមួយអ្នកណាទេ ប្អូនប្រុសរងគ្រោះជំនួសគេ។ ប្អូនប្រុសរបស់ខ្ញុំបានលាចាកលោកយើង ទាំងវ័យក្មេងដែលកំពុងសិក្សានៅឡើយ។ ហេតុអ្វីបានជាកម្មអកុសលនេះ កើតឡើងចំពោះប្អូនប្រុសស្លូតត្រង់ ដែលគួរអោយស្រលាញ់រាប់អានពីមិត្តភក្តិបងប្អូនឪពុកម្តាយជីដូនជីតា ទាំងអយុត្តិធម៌បែបនេះទៅវិញ?
ថ្ងៃចុងក្រោយ ដែលប្អូនប្រុសបានជួប អង្គុយញ៊ាំស៊ុបជា បងៗនិងប៉ា ពិភាក្សាគ្នា ដើម្បីទៅឆ្លងឆ្នាំមួយគ្នា តែយប់ថ្ងៃណូអែល ប្អូនត្រូវជន ដៃដល់មកផ្តាច់សង្ខារ ប្អូនប្រុសខ្ញុំដោយមិនបាននិយាយពាក្យថាលាហើយ មកកាន់ពួកនុះឡើយ។ អូនអើយអូនតើអូនឈឺចាប់យ៉ាងណា? ស្វែងរកពេទ្យមួយទៅពេទ្យមួយ គេមិនទទួលមើលអូនឡើយដោយអាការៈប្អូនធ្ងន់ ធ្ងរមិនអាចជួយសង្គ្រោះបាន។
ជាចុងក្រោយនេះសូមព្រលឹង និងវិញ្ញាណក្ខន្ធប្អូន ទៅកាន់សុគិភព និងចាប់កំណើតជាថ្មី កូនល្អ ជាមិត្តល្អ ហើយអាយុវែង កុំអោយអភ័ព្វដូចជាតិនេះ។ ប្អូនប្រុសស្លូតណាស់សូម្បីតែមិត្តភក្តិរបស់គេក៏និយាយគ្រប់គ្នាថា ប្អូនប្រុស ជាមិត្តល្អស្លូត មិនចេះនិយាយច្រើនទេ គេជាមនុស្សគួរអោយស្រលាញ់និងរាប់អានណាស់។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា បងៗកងកំលាំងនឹងក្រុមការងារដែលពាក់ព័ន្ធជួយសហការនឹងចាប់បានឃាត ករនិងបក្សពួកវាមកកា ត់ទោសក្នុងពេលឆាប់ៗមិនអោយពួកវារួចខ្លួននោះឡើយ»
យ៉ាងណាមិញ នារសៀលថ្ងៃនេះដែរ ទី២៩ ខែធ្នូ គឺជាថ្ងៃបូជាស ពរបស់យុវជនខាងលើនេះ ប៉ុន្ដែស្រាប់តែមានហេតុការណ៏ដ៏ចម្លែកមួយបានកើតឡើង ដោយយោងតាមរយៈគណនី ហ្វេសប៊ុកខាងលើដដែល បានសរសេរប្រាប់ឱ្យដឹងទៀតថា៖ «ថ្ងៃនេះជាថ្ងៃដែលប្អូនប្រុស សន សំណាង ហៅស៊ឺ ឡើងឡានទៅខេត្តសៀមរាប ជាមួយមិត្តភក្តិរួមក្រុមដើម្បីឆ្លងឆ្នាំសកល។
តែអកុល បែរជាត្រូវជូនដំណើរប្អូនមកបូជាទៅវិញ។ មិត្តភក្តិប្អូនស៊ឺ ត្រូវបានលប់ចោលនូវកម្មវិធីទាំងអស់នោះ ហើយក៏មកចូលរួមកំដរបុណ្យសពប្អូនរហូតដល់ទីបញ្ចប់ នៃកម្មវិធីបុណ្យ។ តែអ្វីដែលធ្វើអោយពួកយើងគិតស្មានមិនដល់ហើយ ហួសចិត្តនោះ នៅពេលដែលលោកតាអាចារ្យកំពុងសូត្រធម៌ប្រែរូបប្អូន ស្រាប់តែមានក្រដាសតូចមួយ
ដែលដុ តឆេះហើយ ប៉ុន្តែមិនទាន់ផុយនោះ បានហើរមកជិតខ្ញុំ ដោយបន្សល់ពាក្យមួយ ដែលគួរអោយចាប់អារម្មណ៍នោះ ជាភាសា អង់គ្លេស ដែលប្រែជាភាសាខ្មែរថា “ទេសចរ”។ តើអារម្មណ៍អូន ស៊ឺកំពុងគិតដល់រឿងនឹង ឬ បានជាអោយពួកយើងឃើញយ៉ាងដូច្នេះ? បញ្ជាក់៖ ក្រដាសតូចនេះគឺឆេះចេញពីសៀវភៅ អង់គ្លេស ដែលបានដាក់អោយគាត់បូជាជាមួយគ្នា»