ឆៃលី ដាឡែន ខឹងខ្លាំងដល់ថ្នាក់ចង់ហែកឆៅ គំរាមបង្ហាញមុខ និង ឈ្មោះអ្នកធ្វើឱ្យនាងក្តៅក្រហាយ

តារាសម្ដែង ឆៃលើ ដាឡែន បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីនាងបានបង្ហោះសារប្លែកមួយនៅលើបណ្ដាញសង្គម ដោយក្នុងនោះក៏មានអត្ថន័យហាក់ដូចជាកំពុងខឹងសម្បានឹងអ្នកណាម្នាក់ ដែលនៅតែព្យាយាមចូលមករញ៉ែរញៃក្នុងជីវិតនាងមិនព្រមឈប់ បើទោះបីជានាងព្យាយាមនៅស្ងៀមមិនតបតក៏ដោយ

សារពោរពេញដោយកំហឹងរបស់តារាស្រី ឆៃលី ដាឡែន មានសេចក្ដីដូចតទៅ «បើឃើញខ្ញុំនៅស្ងៀមស្ងាត់ហើយ នៅឱ្យស្ងៀមដែលទៅ បើឃើញខ្ញុំឈប់មាត់កហើយ ឈប់មាត់ដែលទៅ បើឃើញខ្ញុំស្លូតហើយធ្វើធម្មតាទៅ កុំប៉ះខ្ញុំឱ្យសោះ ចង់ធ្វើអីធ្វើទៅ តែកុំពាក់ព័ន្ធមកខ្ញុំ ប្រយ័ត្នខ្ញុំហែកឆៅទាំងអស់ មិនថារឿងចាស់ មិនថារឿងថ្មី ខ្ញុំកំពុងរៀនសុំសីល កុំឱ្យដាច់សីលឱ្យសោះ ។ វគ្គនេះខ្ញុំនិយាយប៉ុណ្ណឹង បើវគ្គក្រោយខ្ញុំនឹងបង្ហាញវត្តមានមុខ និងឈ្មោះម៉ង»

ក្រៅពីសារដែលធ្វើឱ្យមហាជនចាប់អារម្មណ៍របស់ ឆៃលី ដាឡែន នាងក៏ភ្ជាប់នូវរូបថតមួយសន្លឹកទៀត ហាក់បង្ហាញពីកំហឹងក្នុងចិត្តកំពុងឆេះរោលរាលខ្លាំងណាស់ តែនាងមិនបានបញ្ជាក់ថាមកពីរឿងអ្វីនោះទេ

Related posts

Leave a Comment