ពេជ្រ ថាណា ព្រោះតែពាក្យអប់រំរបស់ឪពុកម្តាយ ធ្វើឲ្យខ្លួនមិនភ្លេចកំណើត និងបន្តដំណើរទៅមុខទៀត ដោយលោកថែមទាំងថា….

លោក ពេជ្រ ថានា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មថោន ដោយពេលបច្ចុប្បន្នលោកកំពុងតែទទួលបានប្រជាប្រិយភាពខ្ពស់ពីសំណាក់មហាជន ដោយលោកត្រូវបានគេសរសើរ និងស្គាល់តាមរយៈសម្លេងពិរោះ ពូកែស្រែកតុងខ្ពស់ៗនៃបទចម្រៀងជាដើម បើនិយាយពីរូបសម្រស់ ក៏ស្អាតសង្ហាមិនធម្មតាផងដែរ

ដោយនៅថ្ងៃនេះ ក្រោយពីបានប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ លោក ពេជ្រ ថានា បានបង្ហោះសារប្រាប់ពីអារម្មណ៍របស់លោកផ្ទាល់ និងការដឹងគុណដល់ឪពុកម្តាយរបស់លោកផងដែរ ដោយបានរៀបរាប់ថា: ខំរកទៅកូន យេីងក្រមែន តែទោះបានតិចរឺច្រេីនជាកំលាំងញេីសឈាមរបស់យេីង ត្រូវមានភាពស្មោះត្រង់ជានិច្ច ជាមួយការងារ

និងចាំខែឆ្នាំកំណេីត ដែលយេីងកេីត ប្រយ័ត្នភ្លេច ព្រោះលុយអាចធ្វេីអោយយេីងវង្វេងបាន តែកូនតែងតែចង់ចាំនឹកឃេីញពេលកូនលំបាកជានិច្ច កូនចាំច្បាស់ ពេលនេះ កូនមានម្លប់ដ៍ត្រជាក់ និងមានភាពកក់ក្តៅណាស់ កូននិងបន្តឆ្ពោះទៅមុខ💪💪💪🙏🙏🙏❤️❤️

Related posts

Leave a Comment