ទឹកជំនន់នៅ​ឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្ស១៦នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន (មានវីដេអូ)

ចាកាតា៖ អាជ្ញាធររបស់ប្រទេស​ឥណ្ឌូនេស៊ីបានរាយការណ៍នៅថ្ងៃ​ពុធនេះ​ថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ និងការ​បាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និងប្រមាណ ៦៥៥នាក់ផ្សេងទៀត ត្រូវ​បានជម្លៀស​ចេញពីផ្ទះសម្បែងទៅកន្លែងសុវត្ថិភាព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី ១៥ ខែ កក្កដា។

លោក Raditya Jati ដែលជាអ្នកនាំពាក្យទីភ្នាក់ងារ​​បង្ការគ្រោះមហន្តរាយជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖ ក្រុមមន្ត្រីជំនាញនៅក្នុងតំបន់ បាន​នឹងកំពុងធ្វើប្រតិបត្តិការស្វែងរកមនុស្សចំនួន ២៣នាក់ ដែល​បានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានវាយប្រហារស្រុក Luwu ភាគខាងជើង​ខេត្ត South Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី។

គួរឱ្យដឹងផងដែរថា ​​គ្រោះទឹកជំនន់​និងការបាក់ដី គឺ​តែងកើតមានជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសនៅរដូវវស្សា។ ​ហើយស្ថានភាពបែបនេះ ហាក់វិវត្តន៍កាន់តែអាក្រក់ទៅៗ ដោយសារសកម្មភាពការកាប់បំផ្លាញព្រៃឈើ​៕


សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment