ប៉ុន្មានសន្លឹករបស់ គង់ សុជាតិ និង ជា វិបុល​ កាន់តែផ្អែមល្ហែមនៅលើទឹកដីមណ្ឌលគិរី

មណ្ឌលគិរី៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា បន្ទាប់ពីមានព័ត៌​មានថាជីវិតស្នេហារបស់អ្នកនាង គង់ សុជាតិ និងស្វាមី ​មានអ្នកទី៣ជ្រៀតជ្រែកមក តែទោះជាយ៉ាងណា ស្វាមី ភរិយាមួយគូនេះ​បាន​បង្ហាញ​ទៅកាន់សង្គមថា រឿងកន្លងមក​មិនបានធ្វើឱ្យជីវិត​ស្នេហារបស់ខ្លួនរង្គោះរង្គើនោះទេ។

ម្យ៉ាងវិញទៀត ពិធីការិនីជើងចាស់ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល​ គឺតែងតែចែករំលែករូបភាព​ផ្អែមល្អែម ដែលពោរពេញទៅដោយសុភមង្គលក្នុងគ្រួសារទៅកាន់មហាជនដែលតាមដានជីវិតឯកជនរបស់អ្នកទាំងពីរ។

ជាក់ស្តែងកាលពីថ្មីៗនេះ គូស្វាមី ភរិយាសម្តីចាក់ទឹកមិនលេចនេះ ហាក់បីដូចមានសុភមង្គល ពីមួយថ្ងៃទៅមួយថ្ងៃ ដោយយើងសង្កេតឃើញថា អ្នកទាំងពីរបានសាងភាពផ្អែមល្អែម ក្នុងនៅដំណើរកម្សាន្ត ទៅខេត្តមណ្ឌលគិរី ដែលមើលទៅ ពិតជាមានសេចក្ដីសុខ និងសុភមង្គល ធ្វើឱ្យហ្វេនៗច្រណែនមិនតិចនោះទេដែលបានសរសើរ និងបានជូនពរឱ្យអ្នកទាំងពីរមានសុភមង្គលជារៀងរហូតផងដែរ៕

Related posts

Leave a Comment