ជប៉ុនចោទប្រកាន់ប្រទេសចិន ថាកំពុងពង្រីកមហិច្ឆតាទាមទារទឹកដី កំឡុងពេល​ជំងឺកូវីដ១៩រាតត្បាត

តូក្យូ៖ ​កាលពីថ្ងៃអង្គារកន្លងទៅនេះ ជប៉ុនបានធ្វើការចោទប្រកាន់ទៅលើប្រទេសចិន ថា​​បានឆ្លៀតឱកាសពេលជំងឺកូវីដ១៩កំពុងរាតត្បាត ទៅពន្លឿនសកម្មភាពទាមទារទឹកដីរបស់ខ្លួន។​លើសពីនេះ ​ទីក្រុងប៉េកាំងបានឃោសនា និងការផ្សព្វផ្សាយព័ត៌មានមិនពិត​ ខណៈពេល​ផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តផ្សេងៗ ទៅដល់ប្រទេសដែលកំពុងប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩។

ចិនបានបន្តរំលោភបំពានឥតឈប់ឈរនៅក្នុងដែនទឹកនៃសមុទ្រចិនខាងកើត
នៅក្នុង​សៀវភៅស ស្តី​ពី​នយោបាយ​ការពារ​ជាតិ​​​របស់​ជប៉ុន បានធ្វើការលើកឡើងថា ប្រទេស​ចិនកំពុង​ប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ ហើយមិនតែប៉ុនណ្ណោះ ប្រទេសចិនបានបន្តរំលោភបំពានឥតឈប់ឈរនៅក្នុងដែនទឹកនៃសមុទ្រចិនខាងកើត ជុំវិញប្រជុំកោះមួយ​​​​ដែលគេស្គាល់ថា ប្រជុំកោះ​សេនកាគូ (Senkakus) ឬ​ទាវយូ (Diaoyu) ក្នុងអាណាខេត្តអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន

ជប៉ុនបានរិះគន់ ចំពោះសកម្មភាពរបស់ចិន នៅក្បែរប្រជុំកោះសមុទ្រចិនខាងកើត
​ចំពោះបញ្ហាក្នុងសមុទ្រចិនខាងត្បូង ប្រទេសជប៉ុនក៏បាននិយាយដែរថា ទីក្រុងប៉េកាំង​កំពុងពង្រីកមហិច្ឆតាទាមទារទឹកដី ដោយបង្កើតសង្កាត់រដ្ឋបាលជុំវិញកោះ​មានជម្លោះ ដែលបង្ខំឱ្យប្រទេសនានា​កំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវធ្វើការឆ្លើយតបជាមួយបញ្ហាដ៏តានតឹងនេះ

ប្រជុំកោះ​សេនកាគូ ឬ​ទាវយូ
សូមជម្រាបផងដែរថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងរកមធ្យោបាយផ្សេងៗ ដើម្បីការពារកោះដាច់ស្រយាលរបស់ខ្លួន ពីការឈ្លានពានឥតឈប់ឈរពីសំណាក់ប្រទេសចិន ដោយការបង្កើន​សមត្ថភាពយោធានៅក្នុងតំប​ន់ តាមរយៈការបញ្ជាទិញសព្វាវុធទំនើបៗពីសហរដ្ឋអាមេរិក ក៏ដូចជាការពន្លឿនកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្តមួយ​ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងផ្ទាល់ខ្លួនផងដែរ

Related posts

Leave a Comment