នីឡា មិន​បាន​ចុះ​អេតាស៊ីវិល​ដោយ​មិន​រៀបចំ​មង្គលការ​នោះ​ទេ ​នាង​ផុស​លេង​តាម​អារម្មណ៍​ប៉ុណ្ណោះ

ភ្នំពេញ​៖ រហូតមកទល់​ពេលនេះ មហាជន​កំពុង​សម្តែង​ការភ្ញាក់ផ្អើល បន្ទាប់ពី​ពួកគេ​បានឃើញ​សារព័ត៌មាននៅ​ក្នុងស្រុក ​បានធ្វើការ​ចុះផ្សាយ​ជុំវិញ​ព័ត៌មាន​ដែល​ ​ថា នី​ឡា បានសម្រេច​ធ្វើការ​ចុះ​អេ​តា​ស៊ីវិល ដោយ​មិន​រៀបចំ​មង្គលការ​នោះឡើយ បន្ទាប់ពី​មង្គលការ​របស់​នាង​ត្រូវបាន​លើក​ពេល​ដោយសារ​កូ​វីដ​។​

យ៉ាងណា ជុំវិញ​ព័ត៌មាន​ខាងលើនេះ​លោក សុវណ្ណ​រិទ្ធី ហៅ​តា វ៉ិ​ច ទ័​រ បាន​ចេញមក​ច្រានចោល​នូវ​ការចុះផ្សាយ​មួយ​នេះ​។​ ការ​ចេញមក​ច្រាន​ចោល​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នូវ​រឿងរ៉ាវ​ខាងលើនេះ ​ពី​លោក សុវណ្ណ​រិទ្ធី នាពេលនេះ ​បានធ្វើ​ឡើង បន្ទាប់ពី​កូនស្រី​របស់​នាង នី​ឡា បាន​បង្ហោះ​សារ​មួយ​ដោយ​ខ្លី​ដោយ​បាន​អះអាងថា រៀបចំ​មង្គលការ​ខ្នាតតូច​មនុស្ស​ពីរ​គ្រួសារ ចុះ​អេ​តា​ស៊ីវិល សល់​លុយ​រកស៊ី អ្នកណា​សើចយំ​កុំ​ខ្វល់ សំខាន់​យើង​មាន​សុភមង្គល​សល់​លុយ​។

តាមរយៈ​ខ្លឹមសារ​ដែល នី​ឡា បង្ហោះ​ដូច្នេះ​បាន​នាំ​ឲ្យ​មហាជន​មានការ​សន្និដ្ឋាន​ពី​ការមិន​មានការ​រៀបចំ​មង្គលការ​ពិតប្រាកដ​មែន ក្នុងពេលដែល​អត្ថន័យ​មួយ​នេះ​ក៏​ត្រូវបាន​សារព័ត៌មាន​នានា​បាននាំគ្នា​ចុះផ្សាយ​ជា​បន្តបន្ទាប់ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​

ទោះជា​យ៉ាងណា ជុំវិញ​បញ្ហា​នេះ​លោកតា វ៉ិ​ច​ទ័​រ បាន​ចេញមក​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​អ្វីដែល​សារព័ត៌មាន​ចុះផ្សាយ និង​បាន​ចាត់​ទុក​ការ​បង្ហោះ​សារ​ពី​កូនស្រី​របស់​លោក​នា​ពេល​នេះ​គឺ​គ្រាន់​ជា​ការ​សរសេរ​ចោល​តាម​អារម្មណ៍​ពី​នី​ឡា​ប៉ុណ្ណោះ​។​

លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​អះអាងថា ដោយសារតែ​ផ្អែកលើ​សំណេរ​កូនស្រី​របស់លោក​ខាងលើ​នេះហើយ ដែល​ទំនង​នាំ​ឲ្យ​គេ​មានការ​ភាន់ច្រឡំ តែ​ធាតុ​ពិត​នោះ​គ្រាន់តែ​ជា​ការ​សរ​សេរ​ចោល​តាម​អារម្មណ៍​ប៉ុណ្ណោះ​។​

លោក​បញ្ជាក់ថា រហូទមកទល់​ពេលនេះ នី​ឡា មិនបាន​ធ្វើ​រឿង​ដូចដែល​បាន​ចុះផ្សាយ នោះឡើយ សុំ​កុំ​មានការ​យល់ច្រឡំ ខ​ណៈ​ពេលដែល​ទាំងអស់នោះ​គឺជា​កា​រ​ស​រសេរ​លេង​ប៉ុណ្ណោះ។

យ៉ាងណា​បើតាម​លោក តា​វ៉ិ​ច​ទ័​រ ពិធីមង្គលការ​របស់ នី​ឡា គឺ​នៅតែ​រក្សា​ដដែល មិនបាន​លុបចោល​ឡើយ គ្រាន់តែ​យើង​បាន​ផ្អាក​តាម​ការកំណត់​នាពេល​កន្លងមក ដោយសារតែ​ក្រុមគ្រួសារ​របស់លោក​ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​ពី​ក្រសួងសុខាភិបាល​ជុំវិញ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​នៅក្នុង​ប្រទេស​កម្ពុជា

Related posts

Leave a Comment